Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតថៅកែនាំចូលស្រាបៀរ ធ្លាក់ខ្លួនជាប់បំណុលគេ១ ម៉ឺនដុល្លារត្រូវដោះលែងឲ្យនៅក្រៅឃុំវិញ

  • Print

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា បានសម្រេចដោះលែងបុរសម្នាក់ជាអតីតថៅកែនាំស្រាបៀរ ឲ្យមានសេរីភាពវិញ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចាយសែកស្អុយ ១០ ០០០ ដុល្លារអាមេរិក ។

បុរសម្នាក់ជាអតីតចៅកែនាំស្រាបៀរពីក្រៅ ប្រទេសមកលក់ និងចែកចាយលើទីផ្សារក្នុងស្រុក មានមុខមានមាត់គួរសមដែរ ពេលនេះធ្លាក់ខ្លួនជំពាក់បំណុលគេ១ ម៉ឺនដុល្លារត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង មហាផ្ទៃ នាំខ្លួនឡើងតុលាការ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ពាក់ពន្ធការចោទប្រកាន់ពីបទ.ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ” ។

បុរសនោះឈ្មោះ ឡោ សុជាតិ អាយុ ៤២ ឆ្នំា មានលំនៅផ្ទះលេខ២២២ ផ្លូវ៥៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ការនាំខ្លួនបុរសខាងលើឡើងតុលាការនោះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលចូលខ្លួន របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោង ទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ មាស វិវឌ្ឍន៍ ភេទស្រី អាយុ ៣១ ឆ្នាំ ។

តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២២ ឈ្មោះ ឡោ សុជាតិ បានទំនាក់ទំនងទៅជនរងគ្រោះជាជនជាតិម៉ាឡេស៊ី និងជាថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ ដើម្បីដាក់ទុនរកស៊ីជាមួយគ្នានូវទំហំទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក ។ ដោយមានការជឿទុកចិត្ដថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានប្រគល់ប្រាក់តាមការព្រមព្រៀងឲ្យទៅឈ្មោះ ឡោ សុជាតិ គ្រប់ចំនួន ខណៈពេលនោះឈ្មោះ ឡោ សុជាតិ ក៏បានធ្វើកិច្ចសន្យាធានាអះអាងថា នឹងសងទៅដើមបណ្តឹងគ្រប់ចំនួនឲ្យវិញក្នុងរយៈពេលខ្លីបំផុត ។

បន្ទាប់ពីព្រមព្រៀងគ្នាហើយឈ្មោះ ឡោ សុជាតិ បានចេញមូលប្បទានប័ត្រមួយសន្លឹក របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ឲ្យទៅថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ សម្រាប់ទៅដកយកប្រាក់នោះ ។ ដល់ថ្ងៃកំណត់ថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានយកមូលប្បទានប័ត្រខាងលើនេះទៅបើកប្រាក់នៅធនាគារ ABA ស្រាប់តែខាងធនាគារឆ្លើយតបថា គណនីនេះគ្មានសាច់ប្រាក់ទេ ពោលគឺ សែកស្អុយ ។

នៅពេ លដឹងថា មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ឈ្មោះ មាស វិវឌ្ឍន៍ បានទំនាក់ទំនងទៅឈ្មោះ ឡោ សុជាតិ តាមគ្រប់មធ្យោបាយតែជនសង្ស័យបានគេចវេស និងបិទទូរស័ព្ទមិនអាចទាក់ទងបាន ។ ដោយអស់ជំនឿទុកចិត្តក្នុងការស្វែងរកជនសង្ស័យ ដើម្បីដោះ ស្រាយបំណុល ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖រស្មីកម្ពុជា