Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានផ្ទៃពោះ៦ខែ មកលោតទឹក ធ្វើអត្តឃាត នៅស្ពានជ្រោយចង្វារ សង្ស័យមានវិបត្តិ

  • Print

ភ្នំពេញៈ ស្ត្រីមានផ្ទៃពោះ ៦ខែ ដើររកការងារ ធ្វើមិនបានមា្នក់ សង្ស័យតូចចិត្ត អស់សង្ឃឹម ក្នុងឆាកជីវិត សំរាច ចិត្តទៅលោតទឹក សម្លាប់ខ្លួន ទាំងយប់ ពីលើស្ពាន (ជ្រោយចង្វារ) សង្កាត់ស្រះចក ខណ្ឌដូនពេញ តែសំណាង ល្អ ត្រូវសមត្ថកិច្ច ជួយឃាត់ទាន់ ។

ដែលហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១០ នឹង៣០នាទី យប់ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៥ ។ តាមសេចក្តី រាយការណ៏ឱ្យដឹងថា ស្ត្រីរងគ្រោះ ដែលប៉ុនប៉ងលោត ធ្វើអត្ថឃាត ពីលើស្ពាន តែត្រូវសមត្ថកិច្ច ជួយទាន់នោះ ឈ្មោះសា លី អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុង បុរីប៉េងហួត នៅច្បារអំពៅ ជាមួយកម្មករ សំណង់មិត្តភក្ត្រ ស្រុកកំណើត ភូមិកំពាន់ ឃុំចំការថ្មី ស្រុកមេមុត ខេត្តត្បូងឃ្មុំ ។ មានប្តីឈ្មោះហាន់ ណា អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល នៅម្តុំវិហារចាម ស្រុកកំណើតនៅ ភូមិត្រពាំងឈូក ស្រុកបារណ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុស្ត្រី រងគ្រោះ បានដើរតាំង ពីច្បារអំពៅ ដើម្បីដើររក ការងារធ្វើ តែមិនមាននរណា អោយគាត់ធ្វើទេ ពីព្រោះគាត់ មានផ្ទៃពោះចំនួន ៦ខែ ហើយ ទើបមិន មាននរណា យកគាត់ធ្វើការ ទើបគាត់បានសំរាចចិត្ត ទៅលើស្ពាន ជ្រោយចង្វារ លោតទឹកសម្លាប់ តែសំណាងល្អមានសមត្ថកិច្ច ដែលនៅប្រចាំការ នៅស្ពានជ្រោយចង្វារ បានឃាត់ទាន់ ។ ប្រភពព័ត៌មាន ដដែលបានបន្តថា កាលពីថ្ងៃទី២៩ គាត់បានដើរ ពីច្បារអំពៅ រហូតទៅដល់ ម្តុំណាហ្គាលវើ ដើម្បី សុំហាងមួយ នៅម្តុំនោះធ្វើជាជំនួយ ការកូនកាំបិត តែត្រូវមេចុងភៅ មិនព្រមទទួលឡើល ពីព្រោះគាត់មាន ផ្ទៃពោះ៦ខែ ។

ក្រោយពេ លកើតហេតុ សមត្ថកិច្ចបាននាំខ្លួន ជនរងគ្រោះ មកសំរាក នៅប៉ុស្តិ៍រដ្ឋបាល នគរបាលស្រះចក ដើម្បីគាត់ព្រឹកស្អែក បាននាំទៅអង្គការ មិត្តសំលាញ នឹងអង្គការស្ត្រី មានវិបត្តិ ដើម្បីនាំអោយចូល ទៅស្នាក់នៅ នឹងធ្វើនៅទីនោះ ៕

ដកស្រង់ពី៖ដើមអម្ពិល