Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល ខេត្តកណ្តាល ឃាត់ខ្លួនជនជាតិ វៀតណាម៨នាក់ លួចឆ្លងដែនខុសច្បាប់

  • Print

កណ្តាល ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ បានឃាត់ខ្លួន ជនជាតិវៀត ណាម៨នាក់ ឆ្លងដែនខុសច្បាប់ មកធ្វើការនៅ ស្រុកស្អាង នៅចំណុច ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនជាតិវៀតណាម ទាំង៨នាក់ រួមានទី ១- ឈ្មោះ វៀង យ៉ាំងតាប់ ភេទប្រុស អាយុ២៩ឆ្នាំ, ២- ឈ្មោះ វៀង យ៉ាំងប៊ិន ភេទប្រុស អាយុ ៣១ឆ្នាំ, ៣- ឈ្មោះ វៀង យ៉ាំងវ៉ាង ភេទប្រុស អាយុ ២០ឆ្នាំ, ៤- ឈ្មោះ វៀង ទឹងយូ ភេទប្រុស អាយុ ២៥ឆ្នាំ, ៥- ឈ្មោះ វៀង យ៉ាំងឡើយ ភេទប្រុស អាយុ ៣០ឆ្នាំ, ៦- ឈ្មោះ វៀង យ៉ាំងញឹក ភេទប្រុស អាយុ ១៨ឆ្នាំ , ៧- ឈ្មោះ វៀង វ៉ឹកផុង ភេទប្រុស អាយុ ៣៧ឆ្នាំ, ៨- ឈ្មោះ វៀង ថៃប៊ិន ភេទប្រុស អាយុ ២៤ឆ្នាំ ដោយពួកគេទាំង៨នាក់ មានទីលំនៅភូមិខាំងប៊ិន ឃុំខាំងប៊ិន ស្រុកអាំងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម ។

មន្រ្តីនគរបាលដដែល បានបន្ថែមទៀតថា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ ឈ្មោះ វៀង យ៉ាំងតាប់ ដែលជាមេខ្យល់ បានដឹកនាំ ជនជាតិចំនួន ៧នាក់ ឆ្លងដែនខុសច្បាប់ តាមច្រករបៀង ព្រែកស្បូវ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ មកបេះផ្លែស្វាយ ឲ្យឈ្មោះ សុង លាងហួរ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ដោយមធ្យោបាយ រថយន្ត សាំយ៉ុង ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2C-5313 បន្ទាប់ពីទទួលបាន ព័ត៌មាន ពីប្រជាពលរដ្ឋ សមត្ថកិច្ច ក៏បានចុះធ្វើការឃាត់ខ្លួន នាំយកមក អធិការដ្ឋាន នគរបាល ស្រុកស្អាង ដើម្បីធ្វើការសាកសួរ និងសុំគោលការ អនុវត្តន៍តាមនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល