Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជាងដែកម្នាក់ ជិតចូលរោងការ ឆក់ខ្សែភ្លើងក្នុងរោងចក្រ សិប្បកម្មផលិត ដែកគោល ស្លាប់ពេលដឹកបញ្ជូន ទៅមន្ទីរពេទ្យ

  • Print

ភ្នំពេញ ៖ បុរសម្នាក់ មានមុខរបរ ជាជាងដែក តួនាទីអ្នកមើលការ ខុសត្រូវ ក្នុងរោងចក្រសិប្បកម្ម ផលិតដែក គោល មួយកន្លែង ស្ថិតនៅ ខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ខ្វះមួយខែ ចូលរោងការ ជាគ្រោះអកុសល

ត្រូវខ្សែភ្លើង ឆក់ ពេលកំពុងស្វាត ម៉ាសីុនផលិត ដែកគោល បណ្តាលអោយស្លាប់ បាត់បង់ជីវិតពេល កំពុង ដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខណ្ឌដង្កោ កាលពីវេលាម៉ោង ១១ និង ១០ នាទី ព្រឹកថ្ងៃទី ០៣ ខែ វិច្ចិកា ឆ្នាំ ២០១៥  ។

យោងតាម ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលស្លាប់ ក្នុងហេតុការណ៍ ឆក់ខ្សែភ្លើង ខាងលើនេះ មានឈ្មោះ ហ៊ុយ សុខគង់ អាយុ ២៤ ឆ្នាំ មានមុខរបរ ជាជាងដែក ស្នាក់នៅកន្លែង កើតហេតុ នឹងមានស្រុក កំណើតនៅភូមិ ត្រពាំងថ្ម ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ប្រភព ដដែរបន្តថា មុនមានការភ្ញាក់ផ្អើល គឺជនរង់គ្រោះ បានមកធ្វើធម្មតា ដូចសព្វថ្ងៃ ប៉ុន្តែពេលដល់ ម៉ោងប្រហែល ជាង១០ព្រឹក ស្រាប់តែម៉ាស៊ីន ផលិតដែកគោល ខូច ដោយសារដាច់ខ្ចៅ ធ្លាក់ចូលក្នុងម៉ាស៊ីន ពេលនោះ ជនរងគ្រោះ បាន យកម៉ាស៊ីនស្វាន មកស្វានដើម្បី យកខ្ចៅចេញពី ម៉ាស៊ីន ផលិតដែកគោល ប៉ុន្តែអកុសល មិនដឹងមក អ្វីនោះទេ ស្រាប់តែជនរង់គ្រោះ ដួលសន្លប់ក្បែរ ម៉ាស៊ីនភ្លាមៗតែម្តង ។ \

បន្ទាប់មានជន រង់គ្រោះដួល ក៏មានបុរសម្នាក់ទៀត ជាជាងបម្រើ ការងារជាមួយគ្នា ឃើញឈ្មោះ ហ៊ុយ សុខគង់ដួលបែបនេះ ស្ទុះរត់ទៅលើក ហើយធ្វើចលនា រួមដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខណ្ឌដង្កោ តែអកុសល ជនរង់គ្រោះ បានដាច់ខ្យល់ស្លាប់ ពាក់កណ្តាលផ្លូវ បាត់ទៅហើយ ។ បើតាមការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់សមត្ថកិច្ច ជំនាញ បានអោយដឹងថា សពរងគ្រោះ ខាងលើស្លាប់ ដោយសារ ខ្សែភ្លើងឆក់ ព្រោះនៅពេញ ខ្លួនប្រាណ របស់សពមានស្នាម ជាំខ្មៅតែម្តង ។

សមត្ថកិច្ចបន្តថា ក្រោយពិនិត្យ រួចសមត្ថកិច្ច ក៏បានប្រគល់សព អោយគ្រួសារ ដឹកយកទៅធ្វើបុណ្យ  តាមប្រពៃណីនៅឯ ស្រុកកំណើត ។ សាច់ញាតិ ជនរងគ្រោះ ដែលស្រែកត្រហោយំ នៅក្នុងមន្ទីរពេទ្យបង្អែក ខណ្ឌដង្កោ បានរៀបរាប់ថា មិនគួរណា ឈ្មោះ ហ៊ុយ សុខគង់ មានអាយុខ្លី បែបនេះទេ ព្រោះរូបគេទើប ភ្ជាប់ពាក្យហើយថ្មី ខ្វះតែមួយខែទៀត ប៉ុណ្តោះគេចូល រោងការហើយ ៕

ដកស្រង់ពី៖ដើមអម្ពិល