Social Network

ស្លាប់ម្នាក់ របួសបួននាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងសៀមរាប

សៀមរាបៈ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបួននាក់ទៀតបានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅកណ្តាលក្រុងសៀមរាប។

គ្រោះថ្នាក់នេះកើតឡើង នៅវេលាម៉ោង២៣:៤០នាទី ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួនបាក់ខែងចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រវាង រថយន្តព្រូស និងម៉ូតូសណ្តោងរ៉ឺម៉ក។

នគរបាលបាននិយាយថា រថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-2324 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរទិសដៅពីជើងទៅត្បូង បុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1D-4308 ទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ធិ សក្តិវ័ន្ត ភេទប្រុស រស់នៅភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដឹកអ្នករួមដំណើរបួននាក់ផ្សេងទៀត។ អ្នករួមដំណើរទី១ ឈ្មោះ បឿន វិបុត្រ ភេទប្រុស អាយុ២៨ឆ្នាំ ទី២ ឈ្មោះ ម៉ែន ស្រីរ៉ង ភេទស្រី អាយុ២៥ឆ្នាំ ទី៣ ឈ្មោះ វឿន ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ និងទី៤ ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ ។

អ្នកទាំង៤រស់នៅភូមិព្រៃក្មេងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ដោយឡែកអ្នកបើកបររ៉ឺម៉ក បានស្លាប់បាត់បង់ជីវិត។ ករណីខាងលើម៉ូតូអូសរ៉ឺម៉កបានឆាបឆេះទាំងស្រុងតែម្តង៕

ដកស្រង់ពីៈរស្មីកម្ពុជា