Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស៣៩នាក់ រងរបួសធ្ងន់-ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ ដឹកកម្មកររោងចក្រ

  • Print

កំពង់ឆ្នាំង ៖ កាលពីវេលា ម៉ោងប្រមាណ ៦ និង២០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅគ្រោះថ្នាក់ ចរាចរណ៍មួយ បានក់តឡើង បណ្តាលអោយ មានមនុស្សប្រុសស្រី ចំនួន ៣៩នាក់ រងរបួសធ្ងន់ស្រាល ដោយសារការ ក្រឡាប់រថយន្ត ដឹកកម្មករ របស់រោងចក្រតឹក ហ្វុក និង រោងចក្រ ជីន យី ពេលចេញពីធ្វើការ ត្រឡប់ ទៅផ្ទះវិញ ម្តុំចន្លោះគីឡូម៉ែត្រ ៥១-៥២ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ។

សាក្សីនៅកន្លែង កើតហេតុបានអោយដឹងថា មុនពេលកើតហេតុ រថយន្តដឹកកម្មករ ខាងលើនេះបាន ធ្វើដំណើរដឹកកម្មករ ចេញេពីរោងចក្រ តាមបណ្តោយផ្លូវ ជាតិលេខ៥ នៅម្តុំចន្លោះគីឡូម៉ែត្រ ៥១-៥២ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដល់កន្លែង កើតហេតុ រថយន្តដឹកកម្មករ ខាងលើនេះ បានគេចពីម៉ូតូ មួយគ្រឿង ធ្លាក់ប្រឡាយ បណ្តាយអោយក្រឡាប់ រថយន្តតែម្តង ។

ប្រភពពត៌មាន ពីសមត្ថកិច្ច បានអោយដឹងថា ក្នុងឧបទ្ទវេហតុ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បណ្តាលអោយ កម្មករ កម្មការិនី រងរបួសធ្ងន់ ស្រាលចំនួន ៣៩នាក់ ក្នុងនោះប្រុស ១នាក់ ដោយរងរបួសធ្ងន ២នាក់ និងស្រាល ៣៧នាក់ ។

ជនរងគ្រោះត្រូវ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក កំពង់ត្រឡាច ចំនួន ១២ នាក់ និង នៅមន្ទីរសម្រាក ព្យាបាលតែ វណ្ណា ចំនួន ២៦ នាក់ ចំពោះអ្នករបួសធ្ងន់ បានបញ្ជូនទៅ ព្យាបាលបន្ត នៅរាជធានីភ្នំពេញ ។

ដកស្រង់ពី៖ដើមអម្ពិល