Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រតិបត្តិការបង្ក្រាបបំបែកសំបុកចោរលួចរថយន្ត និងអ្នកទទួលផលចោរកម្ម ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងរថយន្ត៧គ្រឿង

  • Print

 (កណ្ដាល)៖ ប៉ុន្មានថ្ងៃមកនេះ  សមត្ថកិច្ចខេត្តកណ្ដាល បានបើកប្រតិបត្តិការ បង្រ្កាប បំបែកសំបុក ចោរលួច រថយន្ត យ៉ាងសកម្ម ដោយបានសហការ ជាមួយសមត្ថកិច្ច ខេត្តតាកែវ កំពង់ចាម ភ្នំពេញ និងខេត្តក្រចេះ ធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ នូវជនសង្ស័យ ចំនួន ៦នាក់ និងរកឃើញរថយន្ត ដែលក្រុមចោរ លួចយកទៅចំនួន ៧គ្រឿង ។

យោងតាម របាយការណ៍ របស់សមត្ថកិច្ច ខេត្តកណ្ដាល ដែល Fresh News ទទួលបាន នៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា បន្ទាប់ពីមាន ពាក្យបណ្ដឹង ពីជនរងគ្រោះ សមត្ថកិច្ចបានបើកប្រតិបត្តិការ បង្ក្រាបជាបន្តបន្ទាប់  ដោយសហការ ជាមួយសមត្ថកិច្ច ខេត្តតាកែវ ចាប់បានជនល្មើស ២នាក់ ហើយបន្តសួរចម្លើយ រហូតឈានដល់ ចាប់ជនសង្ស័យ នៅក្រុងតាខ្មៅ បាន ២នាក់ទៀត ។ ក្នុងចំណោម ៤នាក់ មានម្នាក់បានឆ្លើយ បញ្ជាក់ ប្រាប់សមត្ថកិច្ច ពីទីតាំង ដែលទទួលទិញ ផលចោរកម្ម នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ។

ដោយបានចម្លើយ សារភាពរបស់ ជនសង្ស័យខាងលើ និងមានកិច្ចសហការ យ៉ាងសកម្មពី លោកស្នងការ ក្រចេះ, កំពង់ចាម និងខេត្តតាកែវ យើងទទួលបានលទ្ធផល គឺបន្តឃាត់ខ្លួន ជនល្មើសសរុបមាន ៦នាក់ ក្នុងនោះឃាត់ខ្លួន នៅខេត្តកណ្ដាល ២នាក់ នៅខេត្តតាកែវ ២នាក់ ឃាត់នៅខេត្តក្រចេះ ២នាក់ និងកំពុងរត់គេចខ្លួន ៣នាក់ ។ ជនសង្ស័យ ទាំងនោះរួមមាន ទី១.ឈ្មោះ មាស ចន្ថា ហៅខ្នុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅតាកែវ, ទី២ សេង វណ្ណៈ ហៅឌីជេ ភេទប្រុស អាយុ២៩ឆ្នាំ នៅខេត្តកណ្ដាល , ទី៣.ឈ្មោះ អ៊ុន អ៊ីយូរ៉ា ភេទប្រុសអាយុ ៣០ឆ្នាំ នៅខេត្តក្រចេះ ,  ទី៤.ឈ្មោះ គា សុមិញ ភេទស្រី អាយុ៣១ ត្រូវជាប្រពន្ធជនល្មើស ឈ្មោះ មាស ចន្ថា ឃាត់ខ្លួន នៅក្រុងតាខ្មៅ , ទី៥.ឈ្មោះ ប្រាក់ សារុន ភេទស្រី អាយុ ២៩ឆ្នាំ នៅខេត្តតាកែវ មុខរបរលក់ដូរ ប្រពន្ធជនល្មើស ឈ្មោះ ហឿង នី នៅខេត្តតាកែវ និងទី៦.ឈ្មោះ អោក វ៉ាន់ឌី ហៅ ស្កាយ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំ នៅក្រុងក្រចេះ  ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញ រថយន្តចំនួន ៧គ្រឿង ដែលក្រុមចោរ បានធ្វើសកម្មភាព លួចយកទៅលក់ នៅក្នុងខេត្តក្រចេះ និងកំពុងតែ កសាងសំណុំរឿង បញ្ជូនពួកគេ ចាត់ការតាម និតិវិធីច្បាប់ ខណៈសមត្ថកិច្ច ក៏បានប្រកាសដល់ ម្ចាស់រថយន្ត ដែលបានបាត់បង់ ឲ្យមកទំនាក់ទំនង សមត្ថកិច្ចខេត្តកណ្ដាល ដើម្បីបំពេញបែប បទស្នើសុំរថយន្តយកទៅវិញ ៕ 

 

ដកស្រង់ពី៖ដើមអម្ពិល