Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញគ្រាប់ ដេកា ៨២ រើសមកកាន់លេង ផ្ទុះរងរបួសធ្ងន់

  • Print

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ មានហេតុការណ៍ ផ្ទុះគ្រាប់ ហេតុ ការណ៍នេះកើតឡើង នៅចំណុច ក្បែរខាងជើង ខេធីអេក ទីតាំងដីលោក ឧកញ៉ា វង្ស ដួង ភូមិសាមគ្គីមានជ័យ សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បុរសជាកម្មករ សំណង់ ដើរទៅបត់ជើងធំ ប្រទះឃើញ ក៏ យកដៃ ទៅប៉ះលេង ទើបបណ្តាល ផ្ទុះរងរបួសធ្ងន់ ក្រោយពីកើតហេតុ មានសប្បុរសជន ជួយឧបត្ថម្ភថវិកា និងជួយអន្តរា គមន៍រថយន្ត សង្គ្រោះបន្ទាន់ ពីសំណាក់ក្រុម យុវជនចលនាការងារសង្គម និងមនុស្សធម៌ ។ ក្រោយពីកើត ហេតុ គេឃើញមាន កងកម្លាំង អ.ហ ក្រុង កម្លាំងនគរបាលក្រុង កម្លាំងយោធាក្រុង កម្លាំងនគរបាល អន្តោប្រវេសន៍ នៃច្រកទ្វារ ចុះត្រួតពិនិត្យ និងសន្និដ្ឋាន ករណីផ្ទុះគ្រាប់ ។

បើការអះអាង ពីក្រុមកម្មករសំណង់ បានប្រាប់ថា ជនរងរបួស ដោយសារគ្រាប់ ដេកា ៨២ ជនរងគ្រោះឈ្មោះ ចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ  ស្រុកសង្កែ ខេត្តបាត់ដំបង របួសធ្ងន់ អាចនឹងពិការភ្នែក ជើង ដៃ ។ សមត្ថកិច្ច បានសន្និដ្ឋានថា ករណីនេះគឺ មូលហេតុចូល ទៅបត់ជើងធំ ឃើញគ្រាប់ដំលេង ទើបផ្ទុះតែម្តង ហើយ គ្រាប់ផ្ទុះនោះ គឺប្រភេទដេកា ៨២ តាំងពីសម័យ សង្គ្រាមមកម្ល៉េះ ។ សមត្ថកិច្ច បានបញ្ជាក់ថា ទីតាំងខាងលើនេះ គឺម្ចាស់ដីភ្ជួរ ដីរាប់ឆ្នាំមក ឲ្យតែរដូវដាំដុះ តែហេតុអ្វីបាន អកុសល ជន រងគ្រោះរពិសដៃ ទៅដំលើគ្រាប់នេះ ។

បច្ចុប្បន្នត្រូវបាន រថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរ បង្អែកប៉ោយប៉ែត តែអាការៈធ្ងន់ ទើបបញ្ជូនបន្ត ទៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា ជប៉ុនដើម្បីសង្រ្គោះអាយុជីវិត តែទោះបីជាណា យើងមិនទាន់ដឹងជាយ៉ាងណានៅឡើយទេ ។ ដោយឃើញ ជនរងគ្រោះ មានជីវភាពខ្វះខាត ក្រុមយុវជន ដើម្បីការងារ ចលនាសង្គម និងមនុស្សធម៌ បានអំពាវនាវ សប្បុរសជនភ្លាមៗ ក្នុងនោះមាន សប្បុរសជនចូលរួម លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយ មានជ័យ ឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង ប៉ោយប៉ែត ឧបត្ថម្ភថវិកា ចំនួន ១លានរៀល យុវជនក្រុងប៉ោយប៉ែត ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល លោកឧកញ៉ា វង្ស ដួង ឧបត្ថម្ភថវិកា ១លានរៀល ៕

ដកស្រង់ពី៖ដើមអម្ពិល