Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីដូនឃើញចៅ ពីរនាក់លង់ទឹក ចុះទៅ ជួយក៏លង់ ស្លាប់ទាំងបីនាក់ គួរឱ្យអណោច អធម

  • Print

 កោះកុង ៖ ជនរងគ្រោះ ៣នាក់ ម្នាក់ជា ជីដូននិងពីរនាក់ ជាចៅស្រី បានលង់ទឹកស្លាប់ ទាំងអស់គ្នា គួរឱ្យអណោច អធមយ៉ាងពន់ ពេក ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុក ស្រែអំបិល ខេត្ដកោះកុង កាលពីរសៀលថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

មន្ដ្រីនគរបាល មូលដ្ឋានបានឱ្យដឹងថា ករណីលង់ទឹកស្លាប់ ទាំងបីនាក់ ទាំងជីដូន និងចៅស្រីទាំង ពីរនាក់នេះ បានកើតឡើង បន្ទាប់ពីចៅស្រី ទាំងពីរនាក់ បាននាំគ្នាទៅ ចាប់ត្រីក្នុងស្រះទឹក ក៏បានលង់ស្រែកឱ្យគេ ជួយ ។ ពេលនោះ ស្ដ្រីជាជីដូនឃើញ ចៅ ទាំងពីរនាក់ លង់ទឹកស្រះ យ៉ាងដូច្នេះក៏ចុះទៅ ជួយបណ្ដាលឱ្យ លង់ស្លាប់ទាំងអស់គ្នា តែម្ដង ។

មន្ដ្រីនគរបាល មូលដ្ឋានបានឱ្យដឹងថា ជន រងគ្រោះទី១ ឈ្មោះហង្ស ឃីម អាយុ៦០ឆ្នាំ ទី២ ឈ្មោះណៅ សារីម អាយុ១៩ឆ្នាំ និង ទី៣ឈ្មោះខំ រីណា អាយុ៨ឆ្នាំ គឺជាចៅស្រី ពួកគេទាំង បីនាក់ រស់នៅភូមិ ស្ទឹងឆាយជើង ឃុំស្ទឹងឆាយ ស្រុកស្រែអំបិល ខេត្ដកោះកុង ។

ក្រោយមានករណី អណោចអធមមួយ នេះកើតឡើង កម្លាំងសមត្ថកិច្ច មូលដ្ឋានបាន ចុះទៅសួរនាំ ហើយធ្វើកោសល្យ វិច័យសព ជនរងគ្រោះទាំង បីនាក់ រួចប្រគល់ឱ្យក្រុម គ្រួសាររបស់ខ្លួន យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ដកស្រង់ពី៖ដើមអម្ពិល