Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិស្សសាលា២ក្រុម ដេញវាយគ្នា យ៉ាងអណាធិបតេយ្យ នៅមុខបូរីកាំកូស៊ីតធី ដេកពេទ្យម្នាក់ ជាប់ខ្នោះ៨នាក់

  • Print

ភ្នំពេញ : សិស្សសាលា២ក្រុម ម្ខាងរៀន នៅវិទ្យាល័យ ភ្នំពេញថ្មី និងម្ខាងទៀត រៀននៅវិទ្យាល័យឥន្ទ្រទេវី បានជិះម៉ូតូដេញវាយគ្នា នឹងខ្សែក្រវ៉ាត់ យ៉ាងអណាធិបតេយ្យ ស្ថិតនៅមុខម៉ាត កាំកូស៊ីតធី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នាវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ជាលទ្ធផល បែកក្បាលម្នាក់ ចូលពេទ្យ និង៨នាក់ទៀត ត្រូវបានកម្លាំងសន្តិសុខ របស់បូរី ចាប់ខ្លួនប្រគល់ឲ្យ នគរបាលប៉ុស្តិ៏ទួលសង្កែ យកទៅសួរនាំ។

មន្រ្តីនគរបាលប៉ុស្តិទួលសង្កែ បានឲ្យដឹងថា យុវជនរងគ្រោះជាសិស្ស រៀននៅវិទ្យាល័យ ឥន្ទ្រទេវី រីឯជនដៃដល់ និងបក្ខពួក៨នាក់  ជាសិស្សរៀននៅវិទ្យាល័យ ភ្នំពេញថ្មី។

យុវជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ក្រុមខ្លួនដែលមានគ្នា៤នាក់ មកពីលេងបាល់ នៅក្បែរកន្លែងកើតហេតុ ស្រាប់តែពេលជិះម៉ូតូនោះ ក៏លេចមុខជនបង្កមួយក្រុម មានគ្នា៨នាក់ ទាញខ្សែក្រវ៉ាត់វាយ ពីក្រោយបណ្តាលឲ្យបែកក្បាលតែម្តង ដោយមិនដឹងមូលហេតុ។

យ៉ាងណាក៏ដោយ ក្រុមជនដៃដល់ត្រូវបាន សមត្ថកិច្ច កំពុងសួរនាំ នៅប៉ុស្តិនគរបាលនៅឡើយ ដើម្បីចាត់ការតាមនីតិវិធី។

ដកស្រង់ពី៖ ដើមអម្ពិល