Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ទាវ៤នាក់ បង្អកស្រានារីវ័យក្មេងម្នាក់ រួចចាប់រំលោភ រហូតបានសម្រេច ជាបន្តបន្ទាប់

  • Print

កណ្ដាល ៖ យុវជន ជាកម្មកររោងចក្រ ចំនួន៤នាក់ បានរៀបចំគម្រោង ដោយនាំនារីរងគ្រោះ យកបង្អកស្រា ហើយរំលោភបូក លើនារីរងគ្រោះ បានសម្រេច កាលពីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ប៉ុន្តែក្រោយកើតហេតុមួយថ្ងៃ គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់ និង៣នាក់ទៀត រត់ចោលភូមិអស់។

សមត្ថកិច្ចដដែល បានបញ្ជាក់ថា ជនសង្ស័យទី១ មានឈ្មោះ សៀន សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ត្រូវបានឃាត់ខ្លួន ។ ទី២-ឈ្មោះ ពៅ គង់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ,ទី ៣-ឈ្មោះ ថុល នៅភូមិកើតហេតុ និងទី៤-ឈ្មោះ កុយ នៅភូមិកើតហេតុ អ្នកទាំង៣បានរត់គេចខ្លួនអស់។ ចំណែកជនរងគ្រោះ មានឈ្មោះ ម.រ.ឌ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរកម្មការីនី ទីលំនៅភូមិ អំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ។

យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុ នៅម៉ោង៤ល្ងាច ជនរងគ្រោះ ចេញពីធ្វើការរោងចក្រ ហើយពេលនោះ ជនសង្ស័យទាំង៤នាក់ បានបបួលនាងទៅផឹកស៊ី នៅម្តុំជិតផ្សារឧដុង្គ ។ បន្ទាប់មកជនសង្ស័យ ឈ្មោះ ពៅ គង់ បានឌុបនារីរងគ្រោះ ទៅផ្ទះរបស់ខ្លួន នៅភូមិកើតហេតុ ហើយជនល្មើស បានទិញស្រាបៀរ មកផឹកស៊ីបន្តទៀត ដោយបង្ខំជនរងគ្រោះ ឲ្យផឹករហូតស្រវឹង ។

លុះដល់ម៉ោង៩យប់ ជនរងគ្រោះ បានដើរទៅបត់ជើងតូច នៅខាងក្រោយផ្ទះ ស្រាប់តែជនសង្ស័យ ឈ្មោះ សៀន សម្បត្តិ ដើរតាមពីក្រោយ ជនរងគ្រោះ បានចាប់បីជនរងគ្រោះ មកដាក់លើគ្រែ ក្នុងរោងបាយ ហើយក៏បានធ្វើសកម្មភាព រំលោភបូក ម្ដងម្នាក់ៗ រហូតបានសម្រេច បន្តបន្ទាប់គ្នា ។ លុះដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ទើបអាណាព្យាបាល ជនរងគ្រោះ មកដាក់ពាក្យប្តឹង នៅប៉ុស្តិ៍ទំនប់ធំ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើ បានម្នាក់ និងបន្តចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល