Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ១១គ្រួសារ នៅឧត្តរមានជ័យ ជាមួយមន្រ្តីយោធា ដែលអូសបន្លាយ ៣ឆ្នាំ ត្រូវបាន ដោះស្រាយបញ្ចប់

  • Print

ឧត្តរមានជ័យ ៖ ដំណោះស្រាយ ដីធ្លីរ៉ាំរ៉ៃមួយ ដែលបាន អូសបន្លាយ អស់រយៈពេល ៣ឆ្នាំ រវាងប្រជាពលរដ្ឋ ១១គ្រួ សារ ជាមួយ យោធា កងពលតូច អន្តរាគមន៍ លេខ៦ និងលោក ណាក់ សុខា ត្រូវបានដោះស្រាយ បញ្ចប់ហើយ នៅ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រោមកិច្ច សម្របសម្រួល របស់លោក ស ថាវី អភិបាល ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋ ដែលមានទំនាស់ បានបញ្ជាក់ថា ទំនាស់ដីធ្លី មួយនេះ បានកើត មានរយៈពេល ៣ឆ្នាំមកហើយ រវាង ប្រជាពលរដ្ឋ ១១គ្រួសារ និងទាហាន កងពលតូច អន្តរាគមន៍លេខ៦ និងលោក ណាក់ សុខា នៅភូមិថ្នល់កែង ស្រុកត្រពាំងប្រាសាទ។ តែទំនាស់នេះ មិនអាចដោះស្រាយ ចេញនោះឡើយ បន្ទាប់ពី ប្រជាពលរដ្ឋទាំង ១១ គ្រួសារបាន ទៅស្វែងរក កិច្ចអន្តរាគមន៍ ពីតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ។

ក្រោមកិច្ច សម្របសម្រួល របស់លោក ស ថាវី គ្រប់ភាគី នៃទំនាស់ បានយោគយល់គ្នា និង ព្រមបញ្ចប់ជម្លោះ ប្រកបដោយ ស្នាមញញឹម។ ជាដំណោះស្រាយ នៃវិវាទនេះ លោក ណាក់ សុខា បានព្រមកាត់ដី ក្នុងប្លង់ ផ្នែកខាងក្រោយ ប្រគល់ឲ្យពលរដ្ឋ ៩គ្រួសារ និងធ្វើប្លង់ កម្មសិទ្ធជូន ថែមទៀត។ ដោយឡែក ២គ្រួសារទៀត ត្រូវបានកង ពលតូចអន្តរាគមន៍លេខ៦ ធ្វើការដោះដូរជូន ។

 លោក ស ថាវី បានថ្លែងក្នុង ឱកាសនោះថា អាជ្ញាធរដែនដី គឺមានភារកិច្ច បម្រើរាជរដ្ឋាភិបាល ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបម្រើ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ព្រមទាំង ខិតខំការ ដោះស្រាយនូវបញ្ហា របស់ប្រជាពលរដ្ឋ ផងដែរ។ អាជ្ញាធរ មានតួនាទី និងភារកិច្ចដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ គ្រប់គ្នាទាំងអស់ ដោយមិនប្រកាន់បក្ខពួក ឬនិន្នាការ នយោបាយអ្វី នោះឡើយ ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ គ្រប់រូប ក្នុងដែន សមត្ថកិច្ច មានជីវភាពធូរធារ និងរីកចម្រើន ។

 លោកបាន បញ្ជាក់យ៉ាងដូច្នេះ « ក្នុងនាមជាម៉ែ ឪ ឃើញកូនចៅឈ្លោះគ្នា គឺមិនអាចឈរ មើលបានទេ ដូច្នេះដើម្បី បញ្ចប់បញ្ហា គឺយើងងាកមក សាមគ្គីគ្នា ហើយរឿង ទំនាស់ដីធ្លីនេះ កុំយកធ្វើជា រឿងនយោបាយ ទើប យើងអាចដោះ ស្រាយចេញ ខ្មែរដូចគ្នា យើងនិយាយ គ្នាស្តាប់បាន ។ សម្តេចតេជោ លោកមិនដែល ប្រកាន់ប្រជាពលរដ្ឋថា នៅ បក្សនេះ ឬបក្សនោះទេ ពេលបោះឆ្នោត ជាសិទ្ធិពលរដ្ឋ តែក្រោយ បោះឆ្នោតជា ប្រជាពលរដ្ឋតែមួយ ក្រោមការដឹក នាំរបស់ រាជរដ្ឋាភិបាល គឺនាយករដ្ឋមន្រ្តី តែមួយសម្តេចតេជោ ហ៊ុន សែន»។

 បន្ទាប់ពី ដោះស្រាយបញ្ចប់ ជម្លោះដ៏រ៉ាំរ៉ៃ ជូនប្រជាពលរដ្ឋ ហើយនោះ លោក ស ថាវី ក៏បានដឹកនាំ ប្រជាពលរដ្ឋដាំ ដើមឈើ ហូបផ្លែគ្រប់មុខ ចំនួន២០០ដើម ប្រគល់ជូនកងពល តូចអន្តរាគមន៍លេខ៦ ហើយក៏បាន ចែកអំណោយ ដល់គ្រួសារកងទ័ព ដែលបានចូលរួមផងដែរ ៕

 

ដកស្រង់ពី ៖ ដើមអម្ពិល