Social Network

ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​អុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស នៃអធិការដ្ឋាននគរបាលស្រុកជលគីរី នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិថ្មី ភូមិគៀនតាម៉ា និងភូមិព្រែកឆ្ដោរ ក្នុងភូមិសាស្ត្រឃុំកំពង់អុស ។

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស នៃអធិការដ្ឋាននគរបាលស្រុកជលគីរី បានសហការចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិថ្មី ភូមិគៀនតាម៉ា និងភូមិព្រែកឆ្ដោរ ឃុំកំពង់អុស ដោយប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ចំនួន៦គ្រឿង កម្លាំងសរុបចំនួន ២៣នាក់ ក្នុងនោះ មានកម្លាំងជលផល ៥នាក់, កម្លាំងឃុំកំពង់អុស ១នាក់, កម្លាំងប៉ុស្ដិ៍កំពង់អុស ២នាក់, កម្លាំងសហគមន៍ ១៥នាក់ ។

កម្លាំងនគរបាល បង្ក្រាបបាន ៖ របាំងស្បៃមុង ២០កន្លែង ប្រវែង ៦០០ម៉ែត្រ, លបលូស្បៃមុង ២០លប, បង្គោល ២០០ដើម, ចាក់លែងកូនត្រីចូលក្នុងទឹកទន្លេវិញចំនួន៣០០គីឡូក្រាម ។ សម្ភារទាំងអស់ ត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង ៕

ដកស្រង់ពី៖កោះសន្តិភាព