Social Network

តុលាការសម្រេចដោះលែងពលរដ្ឋ៥នាក់ក្នុងករណីរានដីសាធារណៈរបស់រដ្ឋក្នុងខេត្តបាត់ដំបង

បាត់ដំបង: តុលាការខេត្តបាត់ដំបងបានសម្រេចដោះលែងពលរដ្ឋចំនួន៥នាក់ជាបណ្តោះអាសន្នក្នុងករណីរានឈូសឆាយដីសាធារណ:របស់រដ្ឋជាង១.០០០ហិកតាក្នុងភូមិសាស្ត្រស្រុកសំឡូត។

កាលពីល្ងាចថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង បានសម្រេចដោះលែងប្រជាពលរដ្ឋចំនួន៥នាក់ ដែលបានរងនូវការចោទប្រកាន់ពីបទ ប៉ះពាល់កម្មសិទ្ធិទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្រព្រឹត្តនៅក្នុងឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ក្រោយមកក៏ត្រូវបានចាប់ឃុំខ្លួនតែម្តងនៅអំឡុងចុងខែមិថុនា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋដែលបានដោះលែងជាបណ្តោះអាសន្ននេះយោងតាមការទទួចស្នើរសុំរបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធរាប់រយនាក់ក្នុងស្រុកសំឡូត តាមរយ:មេធាវី និងអ្នកនាំពាក្យរបស់សម្តេចតេជោ ហ៊ុន សែន ។

ពលរដ្ឋទាំង៥នាក់ ខាងលើមានឈ្មោះ÷ លោកង៉ែតចន្ថា អាយុ៤០ឆ្នាំ, លោកហឿម ម៉ៃ អាយុ៤៧ឆ្នាំ, លោកធុង យៀង អាយុ២៩ឆ្នាំ, លោកធន់ ធាន អាយុ៣៣ឆ្នាំ និងលោកស្រីមាសទូច អាយុ៣៣ឆ្នាំមានទីលំនៅក្នុងខេត្តបាត់ដំបង។

គួរម្លឹកថា ប្រជាពលរដ្ឋជាមេក្លោងទាំងអស់ខាងដើមត្រូវបានព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានកោះហៅបង្គាប់ឲ្យចូលខ្លួនដើម្បីបំភ្លឺជុំវិញករណីចូលកាប់ទន្ទ្រានយកដីរបស់រដ្ឋចំនួន ៤ទីតាំងរាប់សិបហិតាឋិតនៅក្នុងភូមិសាស្ត្រាភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ក្រោយការហាមឃាត់ជាច្រើនលើកមិនចូលរួមក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕

ដកស្រង់ពី៖រស្មីកម្ណជា