Social Network

បុរសម្នាក់ បើកម៉ូតូបុករបាំងថ្ម ពេញទំហឹង បណ្ដាលឱ្យស្លាប់

ងគ្រោះ មានឈ្មោះ សុះ យូកូប អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ ធ្វើការនៅធនាគារ ស្នាក់នៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិតាអត ឃុំពារនី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយជិះម៉ូតូម៉ាក SUZUKI SMASH ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I.9900 ជិះតែម្នាក់ឯង។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញបុរសម្នាក់ ជិះម៉ូតូ ស៊ុយហ្សុ៊យគី ស្មាស់វី តាមបណ្តោយផ្លូវទំនប់ទួលគោក ទិសដៅពីខាងកើតមកខាងលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារផ្លូវកោងផង គួបផ្សំនឹង បើកលឿនផង បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឱ្យដួល បោកក្បាលនឹងរបាំងថ្ម បាក់ក បែកមុខ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

ចំណែកសព សមត្ថកិច្ច បានធ្វើកំណត់ហេតុ រួច ប្រគល់ឱ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា