Social Network

ករណីរំដោះអ្នកទោសនៅខេត្តសៀមរាប ចាប់​បាន​វិញ៦នាក់​

សេចក្តីរាយការណ៍បឋមថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធករណីរំដោះអ្នកទោសនៅខេត្តសៀមរាប ត្រូវបង្ក្រាបបានចំនួន៦នាក់ហើយ ។ នេះបើតាមលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ ។

សូមបញ្ជាក់ថា៖ ខ្មា.ន់កាំភ្លើ.ង៦នាក់ភ្ជ.ង់សមត្ថកិច្ចអនុរក្សពន្ធនាគារ រំដោះអ្នកទោសជាមេខ្លោងយកទៅបាត់(វីដេអូ)ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់មេក្លោងដែលជាអ្នកទោសនោះមិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់ ។

សូមរំលឹកថា ខ្មា.ន់កាំភ្លើ.ងចំនួន៦នាក់បាននាំគ្នាចូលធ្វើសកម្មភាពភ្ជ.ង់សមត្ថកិច្ច មន្ត្រីអនុរក្សពន្ធនាគារ ដែលបញ្ជូនយកអ្នកទោសគ្រឿ.ងញៀ.នមកព្យាបាលធេ្មញយីហោ «ជុំ ចិន្តា» ដោយរំដោះអ្នកទោសជនជាតិចិនម្នាក់យកទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៦ មុខហ្គាសសាំងតេលា ស្ថិតក្នុងងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។

ដកស្រង់ពី៖រស្មីកម្ពុជា