Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីចូលបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ នៅខេត្តស្វាយរៀង សង្ស័យជារឿង ឃាតកស៊ីឈ្នួល បន្លំធ្វើករណីប្លន់

  • Print

ស្វាយរៀង ៖ តាមប្រភព ពីសមត្ថកិច្ច នៅខេត្តស្វាយរៀង បានឲ្យដឹងថា ករណីចូលបាញ់ ប្លន់ផ្ទះលក់ថ្នាំ ពេទ្យនៅកណ្ដាល ក្រុងស្វាយរៀង បណ្ដាលអោយម្ចាស់ផ្ទះ រងរបួសពីរនាក់ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ ឥឡូវសមត្ថកិច្ច មានតម្រុយច្រើន ហើយថា ករណីនេះវាមិនមែន ជាអំពើប្លន់នោះទេ តាមពិតគឺជាការ ប៉ងធ្វើឃាតម្ចាស់ផ្ទះ ដោយឃាតក ស៊ីឈ្នួលច្រើនជាង ។

នៅល្ងាចនេះ បើមិនមានការ ប្រែប្រួលទេ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង នឹងធ្វើសន្និសិទ កាសែត លាតត្រដាង រឿង នេះហើយបន្ទាប់ពី សមត្ថកិច្ចធ្វើការបង្ក្រាប បានជនសង្ស័យ ក្នុងករណីប្លន់នេះ រួចមក ។ សូមបញ្ជាក់ថា កាលពីវេលានម៉ោង ៦ និង ៥នាទីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ ស្ថិតនៅកណ្ដាលក្រុង ស្វាយរៀង ខេត្តស្វាយរៀង មានកើតករណីចោរ ចូលប្លន់ផ្ទះលក់ ថ្នាំពេទ្យឈ្មោះឈួរ សុម៉ាលី ដោយជនសង្ស័យ មានគ្នាប្រមាណ ៣-៤នាក់ ជិះរថយន្តកាមរីឆ្លាម ពណ៌ខ្មៅ មួយគ្រឿង ដោយពេលចូលប្លន់ នោះមានការ ប្រតាយ ប្រតប់គ្នាជនល្មើស បានបាញ់ជា ច្រើនគ្រាប់ បណ្ដាលឲ្យត្រូវ ម្ចាស់ផ្ទះពីរនាក់ ឪពុកកូនរង របួសស្មា និងជើងហើយ ក្រុមជនល្មើស មួយចំនួនបាន រត់ចូលរថយន្ត បើកគេចខ្លួនបាត់ទៅ នៅសល់ម្នាក់រត់ ចូលរថយន្ត មិនទាន់ក៏រត់គេច ខ្លួនហើយពេល ឃើញម៉ូតូ បើកមកដល់ ស្មានតែម៉ូតូឌុប ក៏ហៅជិះរត់ គេចខ្លួន តែប៉ះចំមន្ត្រី អាវុធហត្ថស្លៀក ពាក់ ស៊ីវិល ក៏ឌុបដឹកចូលបន្ទាយ នៅក្បែរនោះ ចាប់ជាប់ តែម្ដង ទៅហើយក៏ តាមចាប់បក្ខពួក បានមួយចំនួនទៀត ។

ក្រោយចាប់បាន យកទៅធ្វើការ សាកសួរ ទើបគេដឹងថា ករណីនេះវា មិនមែនជារឿង ប្លន់នោះទេ តាមពិតវា ជាករណីជួល ឃាតកអោយ បាញ់សម្លាប់ ជនរងគ្រោះ ក្នុងរឿងគំនុំ តែបន្លំធ្វើជាករណីប្លន់វិញ ដើម្បីបង្វែងដាន សមត្ថកិច្ចដែល តាមព័ត៏មាន គឺជនរងគ្រោះ មានទំនាស់ដីធ្លី តែជាមួយអ្នកណានោះ គេនៅមិនទាន់ដឹងទេ ទាល់តែអាវុធហត្ថខេត្ត ធ្វើសន្និសីទ្ធកាសែត បង្ហាញទើបដឹងច្បាស់ ៕

ដកស្រង់ពី៖ដើមអម្ពិល