Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលាឧទ្ធរណ៍ នឹងបើក​សវនការ​ លើបណ្តឹង​បដិសេធ​មិនអោយ​កុំព្យូទ័រ លោក​ ហុង សុខហួរ ទៅតុលាការ

  • Print

ភ្នំពេញ៖ លោក ជួង ជូងី មេធាវីការពារក្តី អោយ លោក ហុង សុខហួរ បានប្រាប់ ដោយពន្យល់ថា លោកមិនអាច រកកុំព្យូទ័រ បានព្រោះកុំព្យូទ័រនេះ យូរហើយ រកមិនបានទើប គាត់ប្តឹងទៅ ឧទ្ទរណ៍ ពីព្រោះកុំព្យូទ័រ លោក ហុង សុខហួរ តាំង២០០៦ និង ២០០៧ មកម្លេះ ។

លោកអាចផ្តល់ បានកុំព្យូទ័រ ទៅអោយ តុលាការដំបូង ។ ប៉ុន្តែលោក ជ្រើសរើស ការផ្តល់ភស្តុតាង គឺផ្តល់តាមរយៈ កុំព្យូទ័រតុលាការ ភ្ជាប់អ៊ិនធើណេត ហើយមិនអាចផ្តល់ មុនបានទេ តែផ្តល់ពេល សវនការបើក ប៉ុន្តែតុលាការ មិនព្រមដោយ អោយផ្តល់មុន ទើបលោក ជាមេធាវី ប្តឹងទៅឧទ្ឋរណ៍ ជំទាស់រឿងនេះ ។ អាចឹងសវន ការស្អែកនេះ បើមិនមានការ ប្រែប្រូលទេ នឹងបើកទៅលើការ បង្គាប់អោយផ្តល់ កុំព្យូទ័រ ហើយនឹងផ្តល់ភស្តុតាងទៅមុន។ លោក ហុង សុខហួរ ត្រូវបានតុលាការដំបូង និងសាលាឧទ្ឋរណ៍ បដិសេធសុំនៅក្រៅឃុំជាច្រើនលើកច្រើនសា។ យ៉ាងណាក៏ដោយមេធាវីរបស់លោក នៅតែបន្តស្វះស្វែង ការពារតាមផ្លូវច្បាប់ ដើម្បីអោយកូនក្តី ខ្លួននៅក្រៅឃុំ ជាបណ្តោះអាសន្ន ។

លោកហុង សុខហួរ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបង្ហោះ និងធ្វើការបកស្រាយ ពីសន្ធិសញ្ញា ព្រំដែនកម្ពុជា -វៀតណាម ខុសពីការពិត ។ លោកត្រូវ តុលាការឃុំខ្លួន នៅក្នុងពន្ធនាគារ ព្រៃស ដោយចោទប្រកាន់ ចំនួន ៣ករណី រួមមាន ៖ បទក្លែងឯកសារ សាធារណៈ ប្រើប្រាស់ឯកសារ សាធារណៈ ក្លែងក្លាយ និងបង្កអោយមាន ភាបហ្វឹកវ ក្នុងសង្គម ។ សព្វថ្ងៃលោកកំពុង រស់នៅក្នុង ពន្ឋនាការព្រៃស ៕

ដកស្រង់ពី៖ដើមអម្ពិល