Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាតកសម្លាប់​ ម្តាយក្មេក ប្រពន្ធ រួមទាំងកូនពីរនាក់ នៅកំពង់ចាម ត្រូវរថយន្តបុកស្លាប់ យ៉ាងវេទនា

  • Print

កំពង់ចាម៖ កម្មពិតជាមាន ឈាមស្រែក ស្បែកហៅ ខណៈដែលកម្លាំង នគរបាល កំពុងប្រទាក់ ក្រឡាតាមប្រមាញ់ គ្រប់ទីកន្លែង ទាំងក្នុង និងក្រៅខេត្ត ក៏ដូចតាមមាត់ ច្រកព្រំដែនផងនោះ ។

កម្លាំងសមត្ថកិច្ច បានប្រទះឃើញសាកសព ដែលឡានកិន ខ្ទេចក្បាលម្នាក់ ដែលយើងសង្ស័យថាជា ឃាតក សម្លាប់ឪពុក ម្តាយក្មេក ប្រពន្ធ និងកូន ត្រូវបាន រថយន្តកិន ស្លាប់ តាមបណ្តោយផ្លូវលំ ក្នុងភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (កន្លែងកើតហេតុ មានចម្ងាយ៥ គីឡូម៉ែត្រ ពីព្រំប្រទល់ ខេត្តកំពង់ចាម និង ប្រមាណ ៨គីឡូម៉ែត្រ ពីផ្ទះ ជនដៃដល់ និងក៏ជាកន្លែង ដែលឃាតករធ្លាប់ មកសុីឈ្នួលលើកថ្ម គេផងដែរ ។

ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ ប៉ែន រ័ត្ន បានឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ៩ និង ១៥នាទី យប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥នេះ សពដែលមាន សភាពបែក ខ្ទេចក្បាល មើលមិនយល់ ហើយរថយន្ត បានគេចខ្លួនបាត់នោះ កម្លាំងសមត្ថកិច្ច បានដឹកសាក្សី ចំនួន ៨នាក់ ពិសេសឈ្មោះ លន់ ភឿន ដែលបានផឹកសុី ជាមួយ បានទៅជួយពន្លត់ ភ្លើងជាមួយ ឪក្មេកឃាតក និងត្រូវបាន ឃាតករដេញកាប់ ពេលនោះដែរ បានអះអាង ថា សពខាងលើ ពិតជាខ្មោច របស់ជនដៃដល់ ឈ្មោះ អេង ធី ដោយចំណាំ ខោអាវ សម្លាកលើខ្លួន ជាដើម ។ 

ដើម្បីអោយ កាន់តែសុក្រឹត ស្របតាមនិតិវិធី ច្បាប់បានកំណត់ ផ្នែក នគរបាលបច្ចេកទេស វិទ្យាសាស្រ្តខេត្ត បានផ្តិតយកក្រយ៉ៅដៃ របស់សព ដើម្បីផ្ទៀងផ្ទាត់ និងក្រយ៉ៅដៃ ក្នុងម៉ាស៊ីនកុំព្យូទ័រ ដែលឃាតកបានធ្វើ អត្តសញ្ញាណប័ណ្ណ ក្នុងពេលកន្លងទៅ ។

ក្នុងចំណោម សាក្សីទាំង ៨នាក់ មាន ៣នាក់ ជាសាក្សី សំខាន់គី អ្នកត្រូវវាដេញកាប់ ឈ្មោះ លន់ ភឿន ,កូនដើម ឈ្មោះយាន រដ្ឋា ជាកូនរបស់ប្តីមុន និងប្អូនថ្លៃ ប្រពន្ធជនដៃ ដល់ឈ្មោះ រឿន សុភ័ក្រ ។ ចំណែកសាក្សី មួយចំនួនទៀត រួមមាន ឈ្មោះ ថេង ធុយ ជាអ្នកជិតខាង , ឈ្មោះ ស្រី សាង ជាអ្នកជិតខាង, ឈ្មោះ ប៑ី សែ ជាអ្នកជិតខាង, ឈ្មោះ សាំង ដារឹន ជាអ្នកជិតខាង , ឈ្មោះ ប៑ុម គា ជាអ្នកជិតខាង ។ បច្ចុប្បន្ន ឃាតក ត្រូវបានប្រគល់អោយ ប៉ុស្តិ៍នគរបាល គគីធំ ស្រុកបារាយ ខេត្តកំពង់ធំ ចាត់ការតាម និតិវិធីច្បាប់ ។ 

សូមបញ្ជាក់ថា ជនរងគ្រោះទាំង ៥នាក់ ដែលត្រូវបានឃាតក កាប់សម្លាប់ ខាងលើនេះ រួមមាន ម្តាយក្មេកឈ្មោះ ម៉ៅ យាង អាយុ ៦៤ឆ្នាំ ប្រពន្ធឈ្មោះ ចាន់ធី សុភានី អាយុ ៤៥ឆ្នាំ កូនស្រីឈ្មោះ ធី ស៊ាងហ៊ី អាយុ៦ឆ្នាំ កូនប្រុសឈ្មោះ ធី សីហា អាយុ ៤ឆ្នាំ និងឪពុកក្មេក ឈ្មោះ ស្វាយ សាខន អាយុ៦៩ រងរបួសធ្ងន់ ។

បើតាមលោក ស្នងការ មូលហេតុដែលនាំ ឲ្យមានអំពើឃាតកម្ម ខាងលើនេះ គឺបណ្តាល មកពីស្រវឹង ហើយឈ្លោះ ជាមួយប្រពន្ធ ព្រមទាំងធ្លាប់មាន  គំនុំជាមួយ ឪពុកក្មេក ៕

 

 

ដកស្រង់ពី៖ ដើមអម្ពិល