Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចចម្រុះ ចុះរឹបអូសគំនរ ឈើប្រណិត ជាច្រើនដុំ សន្និធិខុសច្បាប់ តាមមាត់ទន្លេ សេសានស្រុកវ៉ើនសៃ

  • Print

រតនគិរី៖ ក្រុមមន្រ្តី បាននិយាយ នៅថ្ងៃចន្ទ ទី ៧ខែធ្នូ ឆ្នាំ២០១៥ ឱ្យដឹងថា សមត្ថកិច្ចចម្រុះមួយក្រុម រួមមានផ្នែក រដ្ឋបាលព្រៃឈើ វ៉ើនសៃ កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត និង កម្លាំងនគរបាល ស្រុកវ៉ើនសៃ កាល ពីរសៀល ថ្ងៃទី០៦ ខែធ្នូ នេះបានចុះ រឹបអូសគំនរ ឈើប្រណិត និងឈើសុក្រំ ជាច្រើនដុំនៅ ចំណុចមាត់ ទន្លេសេសាន ស្ថិតក្នុង ភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

លោកវរ សេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួល ពត៌មានពី ប្រជាពលរដ្ឋថា មានក្រុមឈ្មួញ ដឹកឈើប្រណិត មកគរនៅ តាមមាត់ទន្លេ តំបន់ខាងលើ រូបលោកសុំយោបល់ថ្នាក់ លើនឹងមានការ ឯកភាពផ្លូវ ច្បាប់ពីតំណាង អយ្យការផងនោះ ទើបកម្លាំង ចម្រុះ ចុះរឹបអូស ជាក់ស្តែងតែម្តង ហើយម្ចាស់ឈើនោះ ពុំស្គាល់អត្តសញ្ញាណ នោះទេ (អញ្ញត្តិជន) ។

បន្ទាប់ពីធ្វើការ ត្រួតពិនិត្យ ឈើប្រណិត និងឈើសុក្រំ ជាច្រើនដុំដែល មានចំនួន ៤,៣៥ ម៉ែត្រគូបនោះ ។ កម្លាំងរដ្ឋបាល ព្រៃឈើ ស្រុកវ៉ើនសៃ រឹបអូសយក មករក្សាទុក នៅខណ្ឌរដ្ឋបាល ព្រៃឈើ រតនគិរី ដើម្បីស្វែង រកម្ចាស់ ឈើ មកធ្វើការបង់ ផាកពិន័យ តាមច្បាប់ស្តីពី ព្រៃឈើ ។ បើតាម ប្រជាពលដ្ឋ ដែលមាន លំនៅដ្ឋានក្បែរ ទីតាំងស្តុក ឈើខាងលើ ប្រាប់ឲ្យដឹងថា ពួកគាត់បាន ឃើញក្រុម ឈ្មួញមាន ជនជាតិខ្មែរ និងវៀតណាម ដឹកឈើ តាមកាណូត ពីតំបន់ឆ្ងា យៗ ដូចជា តំបន់ប៉ាកកែ តំបន់តាឡៃ ស្ថិតនៅភូមិ សេសាន ឃុំ សេសាន ស្រុក សេសាន ខេត្តស្ទឹងត្រែង យកមកគរទុក នៅមាត់ច្រំាងខាងលើ ដើម្បីដឹក បន្តទៅ ប្រទេសវៀតណាម ៕

 

 


ដកស្រង់ពី៖ ដើមអម្ពិល