Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចោរ កាត់សោរបង ចូលបាញ់ប្លន់ ប្រជាពលរដ្ឋដល់ផ្ទះ នៅត្រែងត្រយឹង របួសធ្ងន់ ស្រាល ជិត១០នាក់

  • Print

កំពង់ស្ពឺ៖ សមាជិកគ្រួសារ ប្រមាណ ១០នាក់ ដែលបូករួម ទំាងកម្មករ ផងនោះ ត្រូវបានចោរប្លន់ ប្រដាប់អាវុធ មួយក្រុម លួចកាត់ចំរឹង របងខាងក្រោយ រួចចូលបាញ់ប្លន់ ដល់ក្នុងផ្ទះ បណ្តាលសមាជិក គ្រួសារ ១០នាក់ របួសធ្ងន់ និងស្រាល នៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅម៉ោង៧ យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ ។

លោក ប៉ាន់ ប៊ុនគឺត ម្ចាស់ផ្ទះវ័យ ៥២ឆ្នាំ ដែលត្រូវក្រុមចោរ ចូលប្លន់ បាញ់បាក់ជើង បានឲ្យដឹងថា នៅម៉ោង ៧យប់ ថ្ងៃទី៦ ក្រុមចោរមានគ្នា ប្រមាណ៥ ទៅ១០នាក់ ពាក់ម៉ាស់ បានលួចកាត់ របងដែក ខាងក្រោយផ្ទះ ហើយចូលមកធ្វើ សកម្មភាពប្លន់ ដោយទម្លុះ ជញ្ជាំងចូលក្នុងផ្ទះ ។ លោក ប៉ាន់ ប៊ុនគឺត បានបញ្ជាក់ទៀតថា ក្រុមចោរបានធាក់ ទម្លុះជញ្ជំាងទ្វារ រួចបាញ់លោក ដោយកំាភ្លើងខ្លី មួយគ្រាប់ចំ ជង្គង់ ភ្លាមនោះកម្មករ ផ្ទះលោកពីរនាក់ បានឃើញ ក៏ស្ទុះរត់ ហើយក្រុមចោរ ក៏យកកំាភ្លើងAK បាញ់តម្រង់ ទៅរកចំនួន ២គ្រាប់ ប៉ុន្តែមិនត្រូវ ។

អ្នកស្រី ត្រឹង តូច វ័យ៤៧ឆ្នាំ ត្រូវជាប្រពន្ធ លោក ប៉ាន់ ប៊ុនគឺត បានឲ្យដឹងថា ក្នុងសកម្មភាពប្លន់នេះ ក្រុមចោរ បានវាយគាត់ និងបំពង់ទីបដែក ប្រវែងប្រមាណ ២ម៉ែត្រ បណ្តាលឲ្យរង របួសស្រាល ។ លោកស្រី បញ្ជាក់ទៀតថា កូនប្រុសរបស់គាត់ និងប្អូនប្រុស របស់គាត់ ត្រូវបានក្រុមចោរ កាប់និងពូថៅ របួសធ្ងន់ចំក្បាល ដោយឡែកកូន ស្រីម្នាក់ទៀត អាយុ៨ឆ្នាំ ក៏ត្រូវក្រុមចោរវាយ និងបំពង់ទីប របួសខ្នងផងដែរ ។

អ្នកភូមិប្រសព្វជុំ បានឲ្យដឹងថា នៅម៉ោង៧យប់ គាត់បានឮសំឡេង កំាភ្លើងចំនួន ៣គ្រាប់ មួយសន្ទុះក្រោយ មកទើបដឹងថា ជាករណីប្លន់ផ្ទះរបស់ លោក ប៉ាន់ ប៊ុនគឺត ហើយក្នុង សកម្មភាពនេះ គ្មានប្រជាពលរដ្ឋ ក្បែរខាងណាម្នាក់ដែរ ហ៊ានចូលជួយនោះទេ ។

មន្រ្តីនគរបាល ស្រុកភ្នំស្រួច នៅមិនអាចបញ្ជាក់ អត្តសញ្ញាណ ជនល្មើសបាននោះទេ ប៉ុន្តែការសន្និដ្ឋាន ជំហានដំបូង ក្រុមចោរមាន គ្នាប្រមាណ៥ ទៅ ១០នាក់ ក្នុងសកម្មភាពនេះ ទី១.ម្ចាស់ផ្ទះឈ្មោះ ប៉ាន់ ប៊ុនគឺត ភេទប្រុស អាយុ៥២ឆ្នាំ រងរបួសត្រូវជង្គង់ ដោយសារក្រុមចោរ បាញ់មួយគ្រាប់ និងកំាភ្លើងខ្លី, ទី២.ឈ្មោះ ត្រឹង តូច ត្រូវជាប្រពន្ធ អាយុ ៤៧ឆ្នាំ រងរបួសស្រាល ដោយត្រូវក្រុម ចោរវាយ និងបំពង់ទីប ចំពីក្រោយ, ទី៣  .គឺតវិសាល ភេទប្រុស អាយុ២០ឆ្នាំ កូនម្ចាស់ផ្ទះ រងរបួសក្បាល ដោយពូថៅ, ទី៤.គឺត លីសា ភេទស្រី អាយុ៨ ឆ្នាំ រងរបួសស្រាល ដោយក្រុមចោរ វាយ និងបំពង់ទីបចំខ្នង , ទី៥.ប៉ាន់ សុជាតិ ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសធ្ងន់ ត្រូវក្រុមចោរ កាប់និងពូថៅ ចំក្បាលពីក្រោយ , ទី៦.ចេង ល័ក្ខ ភេទស្រី អាយុ៦៣ ជាអ្នកដំាបាយ រងរបួសស្រាល , ទី៧.សុក ក្រិន ភេទប្រុសអាយុ ២០ កម្មករស្នាក់ នៅក្នុងផ្ទះកើតហេតុ  រងរបួសស្រាល, ទី៨.សុខ ពៅ ភេទប្រុស អាយុ២០ឆ្នាំ អត់មានរបួស, ទី៩.សាន អឺន ភេទបុ្រស អាយុ២៨ឆ្នាំ អត់របួស និងទី១០.សុខ លាភ ភេទប្រុស អាយុ២៣ឆ្នាំ អត់មានរបួស ។

សូមបញ្ជាក់ថា នៅម៉ោង ប្រមាណ៧ យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ មានករណីប្លន់ ប្រដាប់អាវុធ មួយបានកើតឡើង ស្ថិតនៅ ភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បង្កឡើងដោយ ក្រុមចោរមួយក្រុម មានគ្នាប្រហែល ៥ទៅ ៦នាក់ បានប្រើប្រាស់ អាវុធខ្លី និងអាវុធវែង ចូលប្លន់ដល់ ក្នុងផ្ទះប្រជាពលរដ្ឋ យកគ្រឿងអលង្កា អស់មួយចំនួន រួមមាន ខ្សែកមាស ១ខ្សែទម្ងន់១ដំឡឹង ខ្សែដៃ ១ខ្សែរ២ដំឡឹង ខ្សែ កផ្លាកទីន ៣ខ្សែទម្ងន់ ៤ដំឡឹង៧ជី ជញ្ជៀនត្បូង ១វង់ ជញ្ជៀនផ្លាកទីន ២វង់ និងទូរស័ព្ទចំនួន ៥គ្រឿង ក្រោយធ្វើសកម្មភាព ក្រុមចោរ បានគេចខ្លួនបាត់អស់ ក្នុងនោះ ជនរងគ្រោះរ បួសធ្ងន់ ៣នាក់ ក្រុមគ្រួសារ បញ្ជូនទៅសង្រោះ នៅមន្ទីរពេទ្យ លោកសង្ឃ ក្នុងរាជធានីភ្នំពេញ ៕





ដកស្រង់ពី៖ដើមអម្ពិល