Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋខ្មែរ ០៨នាក់ពុលមីថៃ

  • Print

បាត់ដំបង៖ របាយការណ៍ របស់ ប៉ូលីសចេញផ្សាយ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះបានបង្ហាញថា មាន ប្រជាពលរដ្ឋ ៨នាក់ នៅភូមិកោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឆុងមី ដែលផលិតនៅ ប្រទេស ថៃ ស្រាប់តែពុល ជាបន្តបន្ទាប់ រហូតដល់ ០៨នាក់ ។

គេហទំព័រអគ្គស្នង ការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា លោកវរសេនីយ៍ត្រី ឆាង វណ្ណឆៃ អធិការនគរបាល ស្រុក គាស់ក្រឡ បានលើកឡើងថា ហេតុការណ៍នេះ កើតឡើងនៅ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ២៣និង០០នាទី ចំណុចភូមិ កោករការ ឃុំដូនបា ស្រុកគាស់ក្រឡ មានករណី ពុលចំណី (មីថៃ) ចំនួន ០៨នាក់ ១.ឈ្មោះ ជឿម សារះមុន្នី ភេទប្រុស អាយុ ១៩ឆ្នាំ ភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ២.ឈ្មោះ ជឿម សុភារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ៣ .ឈ្មោះ ចយ ចាប ភេទប្រុស អាយុ ១៧ឆ្នាំ ៤.ឈ្មោះ ខ្លឹម សំណាង ភេទប្រុស អាយុ ១១ឆ្នាំ ៥.ឈ្មោះ ពៅ ចន្ថា ភេទប្រុស អាយុ ១៥ឆ្នាំ ៦.ឈ្មោះ ភី ផល ភេទប្រុស អាយុ ១៧ឆ្នាំ ៧.ឈ្មោះ ធឿន ផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ ៨.ឈ្មោះ គី បូ ភេទប្រុស អាយុ ៤២ឆ្នាំ ។

ជនរងគ្រោះទាំង ០៨នាក់ រស់នៅភូមិឃុំខាងលើ បានឆុងមីហូបជុំគ្នា ក្រោយពេលបរិភោគ រួចចាប់ផ្តើមមាន អាការ: ក្អួតចង្អុរងីងើ ធ្ងន់ធ្ងរទៅៗ អ្នកទាំង ០៨នាក់ ក៏ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យស្រុក ។ បច្ចុប្បន្ន អ្នកទាំងនេះ បាន ធូរស្រាល ហើយ ។ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកពីមូលហេតុបង្ក ពិតប្រាកដ ៕

ដកស្រងពី៖ដើមអម្ពិល