Social Network

ឃាត់ខ្លួនក្មេងជេីងខ្លាំងម្នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ព្រួតគ្នាវ៉ៃទាត់ធាក់មិត្តភ័ក្ដ្ររបស់ ខ្លួនម្នាក់ ក្នុងផ្ទះសំណាក់មួយ នៅខណ្ឌមានជ័យ

ភ្នំពេញៈ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២ៈ០០ នាទី បានស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យចំនួន ១ នាក់ នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដៃ និងជើង វាយ និងទាត់ធាក់ លើជនរងគ្រោះ បណ្តាលឲ្យរងរបួស ឈឺចុកចាប់ ពេញដងខ្លួន និងក្នុងពោះ) ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ០៦ៈ០០ នាទី បញ្ជូនមកការិយា ល័យ ដើំម្បីសាកសួរចាត់ការតាមនីតិវិធី។

ជនសង្ស័យដែលបានត្រូវឃាត់ខ្លួននោះ ឈ្មោះ គ្រុយ ស្រីលាភ ភេទស្រី អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកក ជនរងគ្រោះ ឈ្មោះ យ៉េនសុនីតា ភេទស្រី អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅ ផ្ទះជួល សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។ ជនរងគ្រោះ ឈ្មោះ យ៉េន សុនីតា មានស្លាកស្នាម រងរបួសលើរាងកាយ ក្នុងមានរបួស ជាំភ្នែកស្តាំ , ជាំត្រចៀកឆ្វេង , ចុកពោះខាងឆ្វេង និងចុកពោះ។ សមត្ថកិច្ច បានអោយដឹងថា ហេតុការណ៍នោះ បានកើតឡើង កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦ៈ០០ នាទី មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ព្រួតគ្នាយកដៃ និង ជើង វាយ និងទាត់ធាក់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ ប្រព្រឹត្តនៅចំណុចផ្ទះ សំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ ជាក្មេងស្រីទំនើង ជនជាតិខ្មែរ ចំនួន ៤ នាក់ មានឈ្មោះ គ្រុយ ស្រីលាភអាយុ ១៧ ឆ្នាំ, ឈ្មោះ ស្រីលី អាយុប្រហែល ១៦ ឆ្នាំ, ឈ្មោះ ស្រីរ៉ា អាយុប្រហែល ១៦ ឆ្នាំ និងឈ្មោះ ស្រីយូ អាយុប្រហែល ១៦ ឆ្នាំ។ នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះ ឈ្មោះ យ៉េន សុនីតា និងមិត្តភក្តិសរុប មានគ្នាចំនួន ៧ នាក់ ក្នុងនោះ មានជនរងគ្រោះ , ឈ្មោះ គ្រុយ ស្រីលាភ ,ឈ្មោះ ស្រីលី ,ឈ្មោះ ស្រីរ៉ា ,ឈ្មោះ ស្រីយូ , ឈ្មោះ ពេជ្រ ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជនជាតិខ្មែរនិងឈ្មោះ ស្រីវីន ភេទស្រី អាយុប្រហែល ១៧ឆ្នាំ ជនជាតិខ្មែរ បាននាំគ្នា ទៅជួលបន្ទប់ផ្ទះសំណាក់កន្លែងកើតហេតុ ចំនួន២ បន្ទប់មានបន្ទប់លេខ២០៤ ,លេខ២០៥ ជាន់ទី២ ស្នាក់នៅរួមគ្នា រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១ៈ០០នាទី ជនរងគ្រោះ និងជនសង្ស័យ ក៏បានជួលបន្ទប់ ចំនួន ២ បន្ទប់ទៀត មានបន្ទប់លេខ២១១ និងបន្ទប់លេខ២០៨ សរុបចំនួន ៤ បន្ទប់។

បន្ទាប់មក ជនរងគ្រោះ បានចុះទៅទិញស្រាបៀរ ហ្គេនស្បើក ចំនួន ៦កំប៉ុង មកនាំគ្នា ផឹកស៊ី ។ ពេលនោះ ជនរងគ្រោះ បាននិយាយហើយនិយាយទៀតថា ឈ្មោះ ស្រីលី លួចស្បែកជើងរបស់ខ្លួន តែមិនមានអ្នកណាឆ្លើយតបអ្វីឡើយ រហូតដល់ផឹកស្រា បៀរអស់ ក៏នាំគ្នាទៅដេកតាមបន្ទប់រៀងៗខ្លួនទៅ ដោយជនរងគ្រោះ ទៅដេកនៅបន្ទប់ លេខ២០៥ ជាមួយឈ្មោះ ស្រីយូ រហូតដល់វេលាម៉ោង០៦ៈ០០ នាទី ជនរងគ្រោះ បានចេញពីបន្ទប់ទៅគោះទ្វារបន្ទប់លេខ២០៤ ដែលឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា កំពុងដេក ហើយអ្នកទាំងពីរនាក់ បានទៅហៅឈ្មោះ គ្រុយ ស្រីលាភ ដែលកំពុងដេក នៅបន្ទប់លេខ២១១ ហើយអ្នកទាំងបីនាក់ ឈ្មោះ ស្រីលី , ឈ្មោះស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ បាននាំគ្នាទៅជួបជនរងគ្រោះ ដែលកំពុងដេកជាមួយឈ្មោះ ស្រីយូ នៅបន្ទប់លេខ២០៥ ។ ពេលទៅដល់បន្ទប់លេខ២០៥ ឈ្មោះ ស្រីលី បានសួរទៅ ជនរងគ្រោះថា ហេតុអ្វីបានជាចោទថា អញលួចស្បែកជើង ហើយជនរងគ្រោះនៅតែ និយាយថា ឈ្មោះ ស្រីលី ជាអ្នកលួចស្បែកជើងរបស់ខ្លួនដដែល។ ពេលនោះ ឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះគ្រុយ ស្រីលាភ ក៏បានស្ទុះចូលទៅយកដៃ ជើង វាយទាត់ធាក់ ទៅលើជនរងគ្រោះចំក្បាល ត្រចៀកខាងឆ្វេង ទាត់ធាក់ចំ ពោះ និងផ្ទៃមុខ ហើយស្រែកថា ហេតុអីបានជាចោទថា អញលួចស្បែកជើងរបស់ង៉ែង។ ចំណែកស្រីយូ បានយកទូរស័ព្ទមកថតពីសកម្មភាពដែលឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ ព្រួតគ្នាវាយទៅលើជនរងគ្រោះ ។

បន្ទាប់ពីធ្វើសកម្មភាពព្រួតគ្នាយកដៃ ជើង វាយទាត់ធាក់ លើជនរងគ្រោះរួចហើយ ពួកគេ ក៏នាំគ្នាចូលទៅដេក តាមបន្ទប់វិញ ទៅ ។ ចំណែកឈ្មោះ ពេជ្រមិនបានដឹងរឿងអ្វីឡើយ និងមិនបានចូលរួមធ្វើសកម្មភាព ខាងលើទេ ។

បច្ចុប្បន្ន មន្ត្រីការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖រស្មីកម្ពុជា