Social Network

រថយន្តដឹកទឹកកកបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់

បន្ទាយមានជ័យ៖ បុរសចំណាស់ម្នាក់ដែលបើកម៉ូតូត្រឡប់ពីជូនចៅទៅសាលារៀនមកវិញត្រូវរថយន្តដឹកទឹកកកបុកបណ្តាលប៉ើងធ្លាក់ប្រឡាយស្លាប់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចសួនស្ព័រស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា ជនរងគ្រោះឈ្មោះ បួរ សុខាយ អាយុ ៦៦ឆ្នាំ ទីលំនៅភូមិ-ឃុំបត់ត្រង់ ស្រុកមង្គលបូរី ។

ប្រភពពីកន្លែងកើតហេតុការណ៍បានឱ្យដឹងថា មុនគ្រោះថ្នាក់ ជនរងគ្រោះបានបើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងមកត្បូង ។ខណ:នោះមានរថយន្តឃ្លុបម៉ាក់ហ៊ីយិនដាយពាក់ផ្លាក់លេខបន្ទាយមានជ័យ3A.2029 បានបើកបរបញ្ច្រាស់ទិសគ្នាបានរេចង្កូត(ដោយសាររអិលនឹងភ្លៀងធ្លាក់)ទៅបុកម៉ូតូជនរងគ្រោះធ្លាក់ចូលប្រឡាយបណ្តាកអោយស្លាប់ភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានចុះពិនិត្យនិងវាស់វែង ហើយក៏បានប្រគល់សាកសពជូនក្រុមគ្រួសារនិងនាំរថយន្ត ម៉ូតូទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំដោះស្រាយតាមក្រោយ ៕

ដកស្រង់ពី៖រស្មីកម្ពុជា