Social Network

សមត្ថកិច្ច សង្គ្រោះស្ត្រីជនជាតិវៀតណាមម្នាក់ស្រវ៉ឹងស្រាចុះមុជទឹកសមុទ្រ

ព្រះសីហនុ: សមត្ថកិច្ចបានដឹកស្ត្រីលង់ទឹកសមុទ្រ ម្នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីម៉ោង ១១ យប់ថ្ងៃទី ៣ខែតុលាឆ្នាំ២០២៣ មកដល់ព្រឹកថ្ងៃទី៤ ខែតុលានេះ សមត្ថកិច្ចបានឲ្យដឹងថា នាងជា ស្ត្រី ជនជាតិវៀតណាម មុខរបរទេសចរណ៍នាងបានផឹកគ្រឿងស្រវ៉ឹង ហើយដើរចុះទៅមុជទឹកសមុទ្រ ជាធម្មតា តែត្រូវបានរលកសមុទ្រ វាយផ្តួល ឈ្លក់ទឹកសន្លប់មិនដឹងខ្លួនសំណាងល្អនាងបានរលកសមុទ្ររុញច្រានមកលើឆ្នេរវិញ ទើបសង្គ្រោះបាន។

សមត្ថកិច្ចបន្តរថា នាង មានឈ្មោះ ឃ្វៀម ធី ធឿង ( NGUYEN THI TU UYEN) អាយុ ២៤ ឆ្នាំ ជាអ្នកទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ មួយកន្លែងក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយ ស្រី ជនជាតិវៀតណាមរូបនេះ បាន ដឹងខ្លួនវិញហើយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា អ្នកលក់ដូរតាមឆ្នេរសមុទ្រ តំបន់អូរត្រេះ សង្កាត់លេខ៤ ក្រុង, ខេត្តព្រះសីហនុ បានប្រទះឃើញ ស្ត្រីស្រស់ស្អាតម្នាក់ត្រូវបានរលក បោកបក់មក ទើ លើឆ្នេរខ្សាច់ ក្នុងសភាព សន្លប់ស្តូកស្តឹង មិនដឹងខ្លួន ដោយមិនដឹងពីមូលហេតុអ្វីទាំងអស់ កាលពីវេលាម៉ោង១១ យប់ ថ្ងៃទី ៣ខែតុលាឆ្នាំ២០២៣ ។

ភ្លាមៗ សមត្ថកិច្ចបានសង្គ្រោះ ជនរងគ្រោះយកទៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ក្នុងសភាពសន្លប់មិនដឹងខ្លួននៅឡើយ៕

ដកស្រង់ពី៖រស្មីកម្ពុជា