Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេព្រៃផ្នែកបរកែវ ចុះរឹបអូសគំនរ ឈើប្រណីត ច្រើនដុំ ដែលឈ្មួញដឹក មកគរទុក នៅស្រុកអូរយ៉ាដាវ បម្រុងនាំចេញ ទៅវៀតណាម

  • Print

រតនគិរី៖ កម្លាំងរដ្ឋបាល ព្រៃឈើ ផ្នែកបរកែវ សហការ ជាមួយកម្លាំង នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត និង កម្លាំងនគរ បាលស្រុក អូរយ៉ាដាវ កាលពីវេលា ម៉ោង៨ និង៤០នាទី យប់ថ្ងៃទី១០ ខែធ្នូ បានចុះរូបអូស ឈើប្រណីត ជាច្រើនដុំ ដែលឈ្មួញដឹក មកគរទុកបម្រុង នាំចេញទៅវៀតណាម ត្រង់ចំណុច ចម្ការស្វាយចន្ទី កន្លែងស្ថិតក្នុង ភូមិ ប៉ក់តូច ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

នាយផ្នែក រដ្ឋបាលព្រៃឈើ បរកែវ លោក ឡេង យុគ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួល សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា មានគំនរ ឈើប្រណីតដែល ក្រុមឈ្មួញដឹក ទៅលាក់ទុកនៅ តំបន់ខាងលើ រួចមក រូបលោក បានសុំយោបល់ ថ្នាក់លើ មានការឯកភាព ផ្លូវច្បាប់ពី តំណាងអយ្យការ អមសាលាដំបូងខេត្ត ផងនោះ កម្លាំង រដ្ឋបាលព្រៃឈើ បានចុះរឹបអូស ជាក់ស្តែងតែម្តង។

លោក ឡេង យុគ បន្តឲ្យដឹងទៀតថា ឈើប្រណីតធ្នង់ ជាច្រើនដុំនេះ ក្រុមឈ្មួញដឹកចេញ ពីភូមិសាស្ត្រផ្សេងៗ ក្នុងខេត្តរតនគិរី ដើម្បី នាំចេញទៅវៀតណាម ប៉ុន្តែពុំស្គាល់ ម្ចាស់ឈើនោះទេ (អណត្តជន) ។ លោកនាយផ្នែក រដ្ឋបាលព្រៃឈើ បរកែវ រូបនោះ បញ្ជក់ឲ្យ ដឹងទៀតថា ឈើប្រណីតធ្នង់ ដែលរឹបអូសបាននេះ មានចំនួន ១១៩ដុំ ស្មើនឹង៤,៥ម៉ែត្រគូប ។បច្ចុប្បន្ន ឈើប្រណីតខាងលើ ត្រូវកម្លាំង រដ្ឋបាលព្រៃឈើ ផ្នែកបរកែវ ដឹកជញ្ជូន មករក្សាទុក នៅស្នាក់ការ ដើម្បីស្វែងរក ម្ចាស់ឈើ មកធ្វើការ ផាកពិន័យ តាមច្បាប់ស្តីពី ព្រៃឈើ ៕

ដកស្រង់ពី៖ ដើមអម្ពិល