Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រឡាប់រថយន្ត ស្លាប់២ និងរបួសធ្ងន់ស្រាល ៤នាក់ លើផ្លូវជាតិលេខ៣

  • Print

កំពត៖ ស្លាប់២ និងរបួសធ្ងន់ ស្រាល ០៤នាក់ ខណៈជិះ រថយន្តចេញ ពីមើលខនស៉ឺត ក្នុងពិធីបុណ្យ សមុទ្រ វិលត្រឡប់ ទៅផ្ទះវិញ ។

ហេតុការណ៍ ក្រឡាប់រថយន្ត កើតឡើងកាល ពីម៉ោង ១១និង៣០នាទី ជិតកណ្តាល អាធ្រាត្រ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិ លេខ៣ កំពត-ភ្នំពេញ ចំណុចម្តុំស្ពានលូរ ដើមអំពិល ស្ថិតក្នុង ភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។

 មន្ត្រីនគរបាល ចរាចរ បានឲ្យដឹងថា ជនរងគ្រោះ ទាំង ៦នាក់ ១-ឈ្មោះទៀង គន ភេទស្រី អាយុ ១៩ឆ្នាំ (ស្លាប់), ២-ឈ្មោះមុំ ភេទស្រី អាយុ២៥ឆ្នាំ (ស្លាប់),៣-ឈ្មោះ ហ៊ន កញ្ចែ ភេទស្រី អាយុ២៩ឆ្នាំ (របួសធ្ងន់) , ៤-ឈ្មោះ ពិសី ភេទស្រី អាយុ ១៤ឆ្នាំ (របួសធ្ងន់) , ៥-មិនទាន់ស្គាល់ ឈ្មោះ ភេទប្រុស អាយុ ១០ឆ្នាំ (របួសធ្ងន់) និង៦-ឈ្មោះ ហ៊ន សារ៉ាយ ភេទស្រី អាយុ៤៥ឆ្នាំ (របួសស្រាល) ទាំងអស់គ្នារស់នៅភូមិត្រពាំងវែង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់ បើករថ យន្តម៉ាក ស៉ាំយុង ១២កៅអី ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ កំពត 2A-1431 ។

មន្ត្រីនគរបាល ដដែលបន្តថា រថយន្តបង្កបើកចេញ ពីទីរួមខេត្តកំពត ទិសដៅពីត្បូង ទៅជើង លុះដល់ចំណុច កើតហេតុ រថយន្តបានក្រឡាប់ ធ្លាក់ទៅកាវថ្នល់ ខាងជើង បណ្តាលឲ្យ ជនរងគ្រោះ ក៏ជួបឧបត្តិ ហេតុគ្រោះថ្នាក់ បែបនេះតែម្តងទៅ ។ ក្រោយហេតុការណ៍ អ្នករងរបួស ត្រូវបានគេដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពត រីឯអ្នកស្លាប់ ត្រូវបាននាំយក ទៅទុកដំកល់ ធ្វើបុណ្យនៅផ្ទះ ៕

 


ដកស្រង់ពី៖ ដើមអម្ពិល