Social Network

អំពើហិង្សាក្នុងគ្រួសារ៖ បងថ្លៃ យកពូថៅកាប់ប្អូនថ្លៃ

កំពង់ស្ពឺ: បុរសម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីជនរងគ្រោះ ជាប្អូនថ្លៃ ខឹងរករឿងឈ្លោះគ្នា ញឹកញាប់ពេក យកពូថៅកាប់ក្បាលប្អូនថ្លៃ បណ្តាលឲ្យរបួសធ្ងន់។ ហេតុការណ៍អំពើហiង្សា កើតឡើង ត្រង់ចំណុចភូមិរំលេចត្នោត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងប៉ុស្តិ៍ឃាត់ខ្លួននោះ ឈ្មោះ យ៉ែម យ៉ាន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិរំលិចត្នោត ឃុំវល្លិសរ ស្រុកសំរោងទង មូលហេតុដោយសារ ជនរងគ្រោះត្រូវជាប្អូនថ្លៃ ឈ្មោះ អ៊ែល សីនា ភេទប្រុស អាយុ ២៣ ឆ្នាំ នៅផ្ទះជាមួយគ្នា តែងតែរករឿងប្រពន្ធកូន និងប្រើពាក្យមិនសមរម្យ ជេរប្រមាថម្តាយ ឪពុកក្មេក ជារៀងរាល់ថ្ងៃ ទើបធ្វើជនសង្ស័យ ជាបងថ្លៃ ទ្រាំលែងបាន យកពូថៅកាប់ចំ ក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ តែម្តង។

ប្រភពបានបន្តទៀតថា ជនរងគ្រោះ ត្រូវបានសាច់ញាតិ ក្រុមគ្រួសារ ដឹកបញ្ជូនយកទៅ ព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។ ចំណែកជនដៃដល់ បានត្រូវនគរបាលជំនាញ កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្នងដ្ឋាននគរបាល ខេត្តកំបង់ស្ពឺ ដើម្បីចាត់ការបន្ត៕

ដកស្រង់ពី៖រស្មីកម្ពុជា