Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្រ្កាបទីតាំង ល្បែងបាញ់ត្រី ឃាត់ខ្លួនមនុស្ស៥នាក់ រឹបអូសបានដាវស៊ាំម៉ូរៃ៦ និងគ្រឿងញៀន មួយចំនួន (2)

  • Print

ភ្នំពេញ៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំង គ្រឿងញៀន រួមនិងតំណាង អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៥ បានសហការ គ្នាធ្វើការ ចុះបង្រ្កាប ទីតាំងផ្ទះជួល មួយកន្លែងដែល មានបង្កប់ លេងល្បែង បាញ់ត្រី ជាមួយនឹង យុទ្ធនាការនេះ យុវជន ៥នាក់ ត្រូវបានឃាត់ខ្លួន ដែលពាក់ព័ន្ធ នឹងការប្រើប្រាស់ គ្រឿងញៀន រួមនឹងដកហូត បានដាវស៊ាំម៉ូរៃ ចំនួន ៦ ដើម ។

បើតាម សេចក្ដីរាយការណ៍ បានឲ្យដឹងថា ការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ច ចម្រុះដឹកនាំ ដោយព្រះរាជ អាជ្ញារង អមសាលា ដំបូងរាជធានី ភ្នំពេញលោក សៀង សុខ និងលោក វរសេនីយ៍ឯក ពៅ សំអេង នាយករង មន្ទីរប្រឆាំងគ្រឿង ញៀនធ្វើនៅទីតាំង ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួន យុវជន ៥នាក់ ដកហូតបាន គ្រឿងញៀន មួយចំនួន ជញ្ជីងថ្លឹងសារ ធាតុញៀនមួយ ដាវស៊ាំម៉ូរៃចំនួន ៦ដើម និងទូរលេងល្បែង បាញ់ត្រីចំនួនមួយ ។  តាមសេចក្ដីរាយ ការណ៍បានឲ្យដឹងថា ខាងតំណាងអយ្យការ បានសម្រេចបិទទ្វារ បន្ទប់ផ្ទះជួលចំនួន ២៦បន្ទប់ នៅក្នុង ទីតាំងនៃការ បង្រ្កាបនេះ ដោយសារមាន ការពាក់ព័ន្ធ ទៅនឹងការប្រើប្រាស់ គ្រឿងញៀន ការលួចលាក់ បើកល្បែង ខុសច្បាប់ហើយ ចំពោះករណីនេះ នឹងត្រូវបានបញ្ជូន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសម្រេច ។ 

ការបង្រ្កាបទីតាំង លួចលាក់លេងល្បែង បាញ់ត្រី នៅក្នុងភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លានេះ ជាសញ្ញាដ៏ល្អ មួយនៅក្នុង ការអនុវត្តគោល នយោបាយភូមិ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលទីតាំងនេះ កន្លងមកតែងតែ លេចលឺ និងមានការ សំណូមពរ ពីប្រជាពលរដ្ឋ ថាមានកន្លែងលួច លាក់លេងល្បែង ជាច្រើន ដែលជាប្រភព នៃអំពើចោរកម្ម លួច ឆក់ ប្លន់ជាដើម ហើយប្រជាពលរដ្ឋ ក៏អំពាវនាវឲ្យ អាជ្ញាធរ មានសមត្ថកិច្ច បន្តស្វែងរកទីតាំង លួចលាក់លេងល្បែង បាញ់ត្រី និងល្បែង ដទៃផ្សេងទៀត ឲ្យអស់ពីមូលដ្ឋាន ដើម្បីសុវត្ថិភាព និងសន្តិសុខ ក្នុងការរស់នៅ របស់ពួកគាត់ ៕

 

 

 

 

ដកស្រង់ពី៖ ដើមអម្ពិល