Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនជាតិចិន​ស្រវឹង​បើក​ Land Cuiser ប្រលះ​ជាមួយ​រថយន្ត ​CRV បណ្ដាលឲ្យ​ខូចខាត​ ទាំងសងខាងតែ​គ្មាន​អ្នក​របួស

  • Print

ភ្នំពេញ៖ បុរស ជនជាតិចិន ម្នាក់ស្រវឹងជោគ បានបើករថយន្ត Land Cuiser ស៊េរីទំនើបពណ៌ខ្មៅ មួយគ្រឿងពាក់ ស្លកលេខ ភ្នំពេញ 2AN-0009 ក្នុងទឹស ដៅពីលិច ទៅកើត លើផ្លូវ ៣១០ ស្ថិតក្នុងសង្កាត់ បឹងកេងកកងទី១ បានរេចង្កូត ទៅខាងឆ្វេងដៃ បុកជាមួយ នឹងរថយន្ត CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-8131 មួយទៀត ដែល បើកបញ្ច្រាស់ ទិសគ្នា បណ្ដាលឲ្យ រថយន្តរងការ ខូចខាត ទាំងសងខាង រីឯអ្នកបើកបរ ទាំងពីរពុំមានរង របួសនោះទេ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨ និង៥០នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា ក្រោយពីបុកហើយ បុរសជនជាតិ ដែលបើក រថយន្តបង្ក បានទុក រថយន្តចោល នៅកន្លែងកើតហេតុ រួចឡើងជិះកង់បី គេចខ្លួនបាត់ ។ ដោយសារខាង ភាគី បង្កមិននៅ ហើយគ្នាន អ្នកតំណាង មកទៀតនោះ រថយន្តទាំងពីរ ត្រូវបានខាង សមត្ថកិច្ច ចរាចរណ៌ចុះ មកវាស់វែង និងស្ទួចយក ទៅរក្សារទុកនៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បីស្រាវជ្រាវ រកអ្នកបើករថយន្ត បង្កមកទទួលខុស ត្រូវក្នុងរឿងហេតុនេះ ៕

ដកស្រង់ពី៖ ដើមអម្ពិល