Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជនម្នាក់បើក រថយន្តTUNDRA សេរីទំនើប ក្នុងល្បឿនលឿនទៅបុកចូលផ្ទះ ប្រជាពលរដ្ឋ នៅបឹងទំពុន

  • Print

ភ្នំពេញ ៖ យុវជន ម្នាក់សង្ស័យ ស្ថិតក្នុងស្ថាន ភាពស្រវឹង បានបើករថយន្ត ក្នុងល្បឿន យ៉ាងលឿន ហើយបានរ៉េចង្កូត ជ្រុលទៅបុកចូល ផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការ ខូចខាតយ៉ាងដំណំ

បង្ក ការភ្ញាក់ ផ្អើលដល់ ម្ចាស់ផ្ទះនិង ប្រជាពលរដ្ឋ ដែលរស់ក្បែរ កន្លែងកើតហេតុ កាលពីវេលាម៉ោង ១០និង៣០នាទី យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយ ផ្លូវ៣៧១ ផ្ទះលេខ៤០៦ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បើតាមប្រជាពលដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា មុនកើតហេតុ គេបានឃើញ យុវជនម្នាក់ បើករថយន្ត TUNDRA តាមបណ្តោផ្លួវ ៣៧១ ក្នុងល្បឿន យ៉ាងលឿន លុះបើកមកដល់ផ្ទះ ដែលមាន ធ្វើទ្វារបង្អួច និងលក់ដូរនោះ រថយន្តបានបោល ទៅបុកទ្វារ នៅខាងមុខពេញទំហឹង ហើយទម្លុះចូល ដល់ក្នុងផ្ទះតែម្តង ។

បន្ទាប់ពី បុកភ្លាមៗ ឃើញយុវជន ដែលបើករថយន្ត បង្ករូបនោះ បើកទ្វារ រថយន្ត ចុះទាំងខ្លួន មានរបួសរួចហើយ ត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែរនោះ ជួយហៅរថយន្ត សង្គ្រោះដឹក ទៅសង្គ្រោះ ភ្លាមផងដែរ ។ ជាចុងក្រោយ ខាងរថយន្ត ក៏មានតំណាងចុះ មកដោះស្រាយ ជាមួយម្ចាស់ផ្ទះ ដើម្បីសងសំណង នៃការខូចខាតនេះ ៕

ដកស្រង់ពី៖ ដើមអម្ពិល