Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនអានីតិជន ពីរនាក់ត្រូវឃាត់ខ្លួន ពាក់ព័ន្ធ និងថ្នាក់ញៀន

  • Print

កណ្តាល៖ អានីតិជន វ័យ១៤ឆ្នាំ ១៥ឆ្នាំ ពីរនាក់ ត្រូវបានកម្លាំង នគរបាល ស្រុកស្អាង ធ្វើការឃាត់ខ្លួន នៅម៉ោង ២១៖៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីសង្ស័យ ថា បានជាក់ពាក់ព័ន្ធ និងការរក្សាទុក សារធាតុញៀន ដើម្បីចែកចាយ នៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ណុប លីហ្សា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និង ទី២.ឈ្មោះ ស្រោង ម៉េងស៊ឺ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ អានីតិជន ទាំងពីរនាក់នេះ រស់នៅភូមិសិត្បូ ឃុំសិត្បួ ក្នុងនោះវត្ថុតាង ដែលចាប់បាន រួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ២០កញ្ចប់តូច ម៉ូតូ ០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាក់លេខ វ ០២៩១ ភ.ព១។

 មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងទៀតថា នៅម៉ោងប្រមាណ ៩យប់ លើកំលាំងនគរ ប៉ុស្តិ៍សិត្បូ បានល្បាតចំណុច ផ្លូវជាតិលេខ ២១អា ក៏ប្រទះឃើញ ជនសង្ស័យជិះម៉ូតូ ពីរនាក់ នៅភូមិសិត្បូ ដោយសង្ស័យ កម្លាំងនគរបាល ក៏បានឃាត់ធ្វើការ ត្រួតពិនិត្យ រួចបានរក ឃើញថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ២០កញ្ចប់តូច នៅនឹងឈ្មោះ ណុល លីហ្សា ហើយក៏បានឃាត់ខ្លួន ជនសង្ស័យទាំង ពីរនាក់ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកដើម្បី ប្រមូលផ្តុំសំណុំរឿង តាមនីតិវិធី។

 ជនសង្ស័យ ណុល លីហ្សា បានសារភាពថា បានទទួលលុយពី ឈ្មោះផល្លា ចិត្ត ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ចំនួន១៧០០០០រៀល ទិញថ្នាំញៀន ចំនួន ២០កញ្ចប់តូច នៅចំណុចវាលខ្សាច់ សង្កាត់ចាក់អង្រែលើខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដើម្បីយកថ្នាំញៀនខាងលើប្រគល់ទៅឲ្យឈ្មោះផល្លា ចិត្តវិញ៕

ដកស្រង់ពី៖ ដើមអម្ពិល