Social Network

​រកឃើញ​ម្ចាស់​គោ​ ដែលបង្ក​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវជាតិ​លេខ៤ ហើយ​

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច ស្វែងរកម្ចាស់សត្វគោចិញ្ចឹម ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ បណ្តាលឲ្យប្តីប្រពន្ធស្លា.ប់។

ពេលនេះ សមត្ថកិច្ច រកឃើញម្ចាស់គោហើយ។ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យដឹងនៅរសៀលថ្ងៃ៩វិច្ឆិកា ឆ្នាំ២០២៣ថា ជាជំហានដំបូង ភាគីម្ចាស់សត្វគោ បានយល់ព្រមបង់ប្រាក់សំណង ជូនទៅគ្រួសារជនរងគ្រោះ តាមការព្រមព្រៀងគ្នា រវាងម្ចាស់សត្វគោ និងតំណាងគ្រួសារជនរងគ្រោះ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចអះអាងថា សំណុំរឿងនេះ មិនទាន់បិទបញ្ចប់ត្រឹមការបង់ប្រាក់សំណងនោះទេ សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្ត បន្តតាមនីតិវិធី។ សូមបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ មានទិសដៅ(ខេត្តព្រះសីហនុ-រាជធានីភ្នំពេញ) បើកបរដោយឈ្មោះ អេង វណ្ណី ភេទប្រុស អាយុ ២០ឆ្នាំ និងអ្នករួមដំណើរម្នាក់ ឈ្មោះ ណាំ គឹមហុង ភេទស្រី អាយុ ២០ឆ្នាំ ពេលកំពុងបើកបរ បានបុកសត្វគោចំនួន ០២ក្បាល កំពុងដើរលើផ្លូវជាតិលេខ៤ នៅឃុំសំរុង ស្រុកព្រៃនប់ កាលពីយប់ថ្ងៃ៥វិច្ឆិកា ឆ្នាំ២០២៣៕

ដកស្រង់ពី៖សន្តិភាព