Social Network

ស្លា.ប់ ៦នាក់ របួស ១៧នាក់ ដោយសារក្រឡាប់ឡានក្រុមឆៃយ៉ាំ មកពីបុណ្យកឋិន នៅ​ភ្នំគូលែន​ ចែករំលែក

ខេត្តសៀមរាប៖ យ៉ាងហោចណាស់ ស្លា.ប់ ៦នាក់ ( ស្រី ២នាក់ ) និងរបួស ១៧នាក់ ( ស្រី ១១នាក់ ដោយសារតែឡានក្រឡាប់ នៅផ្លូវចុះពីភ្នំគូលែន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ៤ និង៣០នាទី រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

រថយន្ត Pick Up ដែលដឹកក្រុមឆៃយ៉ាំ ក្រឡាប់ធ្លាក់ផ្លូវ នៅភ្នំគូលែន នេះ ពាក់ស្លាកលេខ សៀមរាប 2B-4740។ ជនរងគ្រោះ បានវិលត្រឡប់មកពីបុណ្យកឋិន នៅវត្ត លើភ្នំគូលែន។ លោក យឹប យ៉ុងឈាង អធិការនគរបាល ស្រុកស្វាយលើ ខេត្តសៀមរាប បានប្រាប់អ្នកកាសែតថា នៅវេលាម៉ោង ១៦:៣០នាទី នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវ ដែលមានចំណោតខ្លាំង បណ្តាលឲ្យមានមនុស្សស្លា.ប់ និងរបួស ២៣នាក់។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានអន្តរាគមន៍ ជួយសង្គ្រោះ និងបញ្ជូនអ្នករបួស ទៅកាន់មន្ទីរពេទ្យ៕

ដកស្រង់ពី៖កោះសន្តិភាព