Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីឆក់ទូរស័ព្ទ ពីជនបរទេស នៅខណ្ឌដូនពេញ

  • Print

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ២នាក់ បន្ទាប់ពី ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ពីជនបរទេស នៅវេលាម៉ោង ២១និង១៥នាទី យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្លូវសុធារស កែងផ្លូវសុរ៉ាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

អាវុធហត្ថខណ្ឌ ដូនពេញបានឲ្យដឹងថា ជនសង្ស័យត្រូវ ឃាត់ខ្លួនរួមមាន ទី១.ឈ្មោះ សុខ តុលា ហៅអាកាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ N១០៨ ផ្លូវ៣១០ ភូមិ០៦ ទន្លេបាសាក់ ខណ្ឌចំការមន(ជាអ្នកឆក់), ទី២.ឈ្មោះ ពេជ្រ វណ្ណនេត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ជាអ្នកបើកម៉ូតូ)។

អាវុធហត្ថ បានបន្តថា ក្នុងការឃាត់ ខ្លួនជនសង្ស័យនេះ ដកហូតបាន ម៉ូតូ០១គ្រឿងម៉ាក ស៊ុយស៊ូគីស្មាស ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BN:6837។ ហើយជនរងគ្រោះ ជាជនបរទេស ភេទស្រី បាត់បង់ទូរស័ព្ទ ០១គ្រឿង ម៉ាកអាយហ្វូនហ្វាយ ហើយយើងមិន អាចទាក់ទង ឲ្យគាត់មកដាក់ពាក្យបណ្តឹងបានទេ។

 កម្លាំងអាវុធហត្ថ បានឲ្យទៀតដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ដើរកាន់ទូរស័ព្ទ នៅលើផ្លូវសុធារស កែងសុរ៉ាម្រិត សង្កាត់ចតុមុខ ជិតនាគបាញ់ទឹក ស្រាប់តែជនសង្ស័យទាំង ០២នាក់ខាងលើ ជិះម៉ូតូមកក្បែរ ហើយបានឆក់យកទូរស័ព្ទ របស់ជនរងគ្រោះម៉ាក អាយហ្វូនហ្វាយ ហើយបានជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះ បានស្រែកឆោឡោឡើង ហើយ កំលាំងល្បាតយើង បានដេញប្រផាប់ចាប់ប្រផីង រហូតដល់ចំនុចផ្លូវ២៦៤កែង១៩ សង្កាត់ចតុមុខ ជនសង្ស័យ ក៏បានផ្តួលម៉ូតូ ចោលហើយរត់គេច ខ្លួនរត់ឡើងលើ ផ្ទះរបស់ ប្រជាពលរដ្ឋ នៅក្បែរនោះ ហើយក៏ត្រូវ បានកំលាំងយើង ឃាត់ខ្លួនបានតែម្ដង។

 សូមបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង ០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានឆក់ទូរស័ព្ទ របស់ជនបរទេស ពិតប្រាកដមែន ហើយបានជ្រុះបាត់ នៅពេលដែលពួក គេរត់គេចខ្លួន ពីការតាមចាប់ របស់កំលាំង កងរាជអាវុធហត្ថ៕

ដកស្រង់ពី៖ ដើមអម្ពិល