Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលាខណ្ឌទួលគោក បានធ្វើការវាយកំទេច ទូហ្គេមចំនួន ១២០ទូ

  • Print

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន រួមនិងអាជ្ញាធរក្រោមឱវាទ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានធ្វើការវាយកំទេចទូហ្គេម ប្រមាណជា ១២០ទូ ដោយក្នុងនោះរួមមាន ទូហ្គេមបាញ់ត្រី ទូហ្គេមសេះ និងទូហ្គេមបៀរ។ ហើយការវាយកំទេច ទូហ្គេមនេះបន្ទាប់ ពីអាជ្ញាធរបានធ្វើការចាប់ និងបង្ក្រាប កាលពីពេលថ្មីៗកន្លងមក នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ឯក ឃុនឌឿន អភិបាលខណ្ឌ ទួលគោកបានឲ្យដឹងថា ការកំទេចទូហ្គេមនេះ ក្រោយពីសមត្ថកិច្ច និងអាជ្ញាបាន សហការបង្ក្រាប និងរឹបអូសទូហ្គេម ក្នុងមូលដ្ឋាន បន្ទាប់ពីមានក្មេងៗ ដែលជាសិស្សសាលា ទៅលេងហើយ លោកបានចាត់ទុកថា ការចូលទៅលេង នេះធ្វើឲ្យសិស្ស គេចរៀនហើយបង្កឲ្យ មានភាពអសន្តិសុខដល់សង្គម ជួនកាលក៏មានការប្រមូល ផ្ដុំប្រើប្រាស់គ្រឿងញៀន ក៏ដូចជាកន្លែងជុំរកសម្រាប់ជនសង្ស័យ ប្រព្រឹត្តបទល្មើសដូចជាករណីលួច ឆក់ប្លន់ជាដើមផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល