Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ថ្ម​ម៉ា​ប​បុក​ហើយ​កិន​ថៅកែ​ស្រូវ​ស្រុក​អូរ​រាំង​ឪ​ខ្ទេច​ខ្លួនប្រាណ​ស្លាប់​យ៉ាង​អាណោចអាធ័ម

  • Print

ខេត្តត្បូងឃ្មុំ ៖ ថៅកែដើរទិញស្រូវម្នាក់ ត្រូវរថយន្តធុនយក្ស ម៉ាកហ៊ីយ៉ាន់ដាយ បុកហើយកិន ខ្ទេចខ្លួនប្រាណអស់ ព្រមទាំងដាច់ជើងមួយចំហៀង ចេញពីខ្លួនស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ និង៥០នាទីព្រលប់ ថ្ងៃទី២៥ ធ្នូ ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ហើយអ្នកបើកបររថយន្ត បានរត់គេចខ្លួនចូលព្រៃ បាត់ស្រមោលតែម្តង ។

លោកវរសេនីយ៍ត្រី សូ សារ៉ាត់ នាយការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត ប្រាប់ឲ្យដឹងថា ថៅកែដើរទិញស្រូវរងគ្រោះឈ្មោះ ម៉ុន គន្ធី ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូររាំងឪ ជិះម៉ូតូ១គ្រឿងម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-2048 ចំណែករថយន្ត ដែលបុកហើយកិន ស្ត្រីរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ជារថយន្តធុនយក្ស ម៉ាកហ៊ីយ៉ានដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-0777 ដឹកថ្មម៉ាប មានទម្ងន់រាប់សិបតោន របស់ក្រុមហ៊ុន P-N 70 ហើយរថយន្ត បានបើករត់គេច រហូតមកហួស ស្ពានមាត់ឃ្មង់ ក៏ត្រូវអ្នកបើកបរ ឈប់រថយន្តបើកទ្វាររត់គេចខ្លួន ចូលទៅក្នុងព្រៃបាត់តែម្តង ។

លោកវរសេនីយ៏ត្រី សូ សារ៉ាត់ បានឲ្យដឹងទៀតថា មុនកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត លើកំណាត់ផ្លូវជាតិលេខ៧ ខណៈមកដល់ ភូមិស្រែសៀម ឃុំជីរោទ៍ទី២  ស្រុកត្បូងឃ្មុំ ក៏បានវ៉ារថយន្តតូច១គ្រឿង ស្របពេលនោះ រថយន្តធុនធំខាងលើ បើកបញ្ច្រាស់ទិសដៅគ្នា មកដល់ក៏បុកហើយកិនស្ត្រីរូបនេះ ឡើងខ្ទេចខ្លួនប្រាណស្លាប់ គួរឲ្យសង្វេកណាស់ គឺជើងម្ខាងត្រូវបានដាច់ ចេញពីខ្លួនទៀតផង ។

ភ្លាមៗនោះ រថយន្តមិនបានឈប់ឡើយ គឺរិតតែបន្ថែមល្បឿន ទៅមុខទៀត ដើម្បីបើករត់គេចខ្លួន រហូតដល់ត្រង់ចំណុច ក្បែរស្ពានមាត់ឃ្មង់ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានឈប់រថយន្ត អែបនៅនឹងចញ្ចើមថ្នល់ រួចបើកទ្វាររថយន្ត លោតចុះរត់គេចខ្លួន ចូលទៅក្នុងព្រៃបាត់ ។

លោកអនុសេនីយ៍ឯក គង់ សីហុង អធិការរង នគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងដែរថា ថៅកែទិញស្រូវឈ្មោះ គន្ធី បានជិះម៉ូតូដើរទិញស្រូវ ពីតំបន់មួយចំនួន នៅក្នុងស្រុកត្បូងឃ្មុំ ដោយល្ងាចហើយ ក៏បានជិះម៉ូតូក្នុងគោលបំណង ត្រឡប់ទៅផ្ទះវិញ នៅស្រុកអូររាំងឪ ប៉ុន្តែមិនទាន់ដល់ផង ត្រូវរថយន្តធុនធំដឹកថ្មម៉ាប មានទម្ងន់រាប់សិបតោន បុកនិងកិនស្លាប់ យ៉ាងអាណោចអាធ័ម ។

លោកអធិការរងបន្តទៀតថា ក្រោយពីបានផ្តល់ដំណឹង ទៅក្រុមសាច់ញាតិ នាយប់ថ្ងៃទី២៥ធ្នូនេះ ក៏បានមកទទួលយកសព ដើម្បីទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញរបស់លោក នាំយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីដោះស្រាយតាមច្បាប់ នៅពេលក្រោយ ៕

ដកស្រង់ពី៖ កោះសន្តិភាព