Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ត្រង់​ផ្លូវ​កោង បុក​បង្គោល​សំគាល់​ស្លាក​ចរាចរណ៍​បាក់ក​ស្លាប់

  • Print

កណ្តាល:  បុរសម្នាក់ បានបាក់ក ស្លាប់ភ្លាមៗ នៅនិងកន្លែង ខណះបើកម៉ូតូ ក្នុងល្បឿនលឿន ត្រង់ផ្លូវកោង មិនបង្អង ល្បឿនបានជ្រុល ទៅបុកបង្គោល របាំងថ្នល់សំគាល់ ស្លាកចរាចរណ៍ពេញទំហឹង កាលពីម៉ោង១រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចចន្លោះ គីឡូម៉ែត្រលេខ38-39 ភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ចំណែកជនរងគ្រោះ ដែលស្លាប់មិន ត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយទេ។តែគេគ្រាន់ដឹងថា មានអាយុប្រហែល៣០ឆ្នាំ។
មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះជិះម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅស្លាកលេខ កណ្តាល 1 R.2278 បើកបរ ទិសដៅអ្នកលឿង ភ្នំពេញមកដល់ ចំណុចខាងលើ បានជ្រុលទៅបុកបង្គោលសំគាល់ស្លាក ចរាចរណ៍បណ្តាល ឲ្យស្លាប់នៅ កន្លែងកើតហេតុ។

តាម ការសន្និដ្ឋាន របស់សមត្ថកិច្ច៖ករណីចរាចរណ៍ខាងលើនេះ បណ្ដាលមកពី ជនរងគ្រោះបើកម៉ូតូ ក្នុងល្បឿនលឿន ពេលមកដល់ចំណុវ កើតហេតុថ្នល់ មានស្ថានភាពកោង ទើបបណ្ដាលឲ្យជនរងគ្រោះ ជ្រុលទៅបុក បង្គោលស្លាប់ ដោយខ្លួនឯង៕

ដកស្រង់ពី៖YolProm