Social Network

រសួងរ៉ែ និងថាមពល រកឃើញ​កន្លែងធ្វើអាជីវកម្មរ៉ែមាស​អនាធិបតេយ្យ ៣ទីតាំងទៀត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសពីការបន្ដទប់ស្កាត់សកម្មភាព អាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅស្រុកមេមត់ ខេត្ដត្បូងឃ្មុំ។

ក្នុងនោះ ក្រសួង រកឃើញទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ៣ទីតាំងទៀត ហើយម្ចាស់អាជីវកម្ម បានស្ម័គ្រចិត្តបញ្ឈប់សកម្មភាពនោះផងដែរ។ សូមរម្លឹកថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រសួងរ៉ែ និងថាមពល បានបើកយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដកស្រង់ពី៖កោះសន្តិភាព