Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មករប្រមាណ ១០នាក់ ស្លាប់ និងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ នៅផ្លូវជាតិលេខ៤១

  • Print

កំពង់ស្ពឺ ៖ យោងតាម សេចក្តីរាយការណ៍ បានឲ្យដឹងថា កម្មករប្រមាណ ១០នាក់ ស្លាប់នៅនិង កន្លែងកើតហេតុ ឯ៤០នាក់ ទៅ៥០នាក់ ផ្សេងទៀត

រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការ គ្រោះថ្នាក់ចរាចរ រវាងរថយន្តដឹកកម្មករ និងរថយន្តដឹកកម្មករ នៅផ្លូវជាតិលេខ៤១ ត្រូវចំណុច គីឡូម៉ែត្រលេខ៤១ ឃុំសែនដី ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ នៅម៉ោង ប្រមាណ៦ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ ។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ខណៈនេះកម្លាំង អាជ្ញាធរ កំពុងជួយ អន្តរាគមន៍ ដោយបានដឹកកម្មករដែល រងរបួសបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល ។ ដោយឡែក មកទល់ពេលនេះ មិនទាន់មាន ប្រភពច្បាស់លាស់ បញ្ជាក់ថា ចំនួនអ្នកស្លាប់ ប៉ុន្មាននាក់ និងអ្នករបួស ប៉ុន្មាននាក់នៅ ឡើយនោះទេ ៕

ដកស្រង់ពី៖ដើមអម្ពិល