Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេការ និងកម្មករបំបៅកូនកៅស៊ូ ទាមទារសូមឲ្យ នាយកគ្រប់គ្រងក្រុមហ៊ុន ទ្រីភាព អ៊ីមផត អ៊ិចផត ចំកាត់ បើកលុយប្រាក់ឈ្នួលថ្លៃបំបៅកូនកៅស៊ូ ដែលនាយកមិនព្រមបើកឲ្យ

  • Print

  ត្បូងឃ្មុំ៖ ផ្ទុះការតវ៉ា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ចំណុចភូមិ៦.១០ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយសារនាយកគ្រប់គ្រងក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត ចំកាត់ មិនព្រមបើកលុយថ្លៃឈ្នួល បំបៅកូនកៅស៊ូនៅសល់ ចំនួន១៦.២៣៩ដុល្លារ ឲ្យកម្មករ និងមេការបំបៅកូនកៅស៊ូ ក្រោយពីពួកគេ បានបំពេញការងារចប់ នៅក្នុងក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត បឹងទន្លេម្រេច ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ អស់រយៈពេលជាងមួយឆ្នាំ មកហើយនោះ ។

អ្នកស្រី យង់ ដារី អាយុ២៩ឆ្នាំ រស់នៅភូមិ៦.១០ ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែចិច្ឆិកា ឆ្នាំ២០១៤ នាងខ្ញុំបានធ្វើកិច្ចសន្យា ស្តីពីការជួល និងទទួលបំបៅកូនកៅស៊ូ រវាងខ្ញុំ ភាគី (ខ) និង លោក អ៊ុក គឹមសាន នាយកគ្រប់គ្រងក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត ចំកាត់ ភាគី (ក) និងមានលោក ឯក សុវណ្ណ ជាអ្នកដឹកនាំផ្ទាល់ ឲ្យនាងខ្ញុំ ទៅបំបៅចាប់ផ្តើមពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៤ ទើបចប់សព្វគ្រប់ ដែលមានទីតាំង ចំណុចក្រុមហ៊ុនខាងលើ នាងខ្ញុំបានជួលកម្មករ បំបៅចំនួន៤០នាក់ ទៅបំបៅនៅទីនោះ លទ្ធផលនាងខ្ញុំបំបៅ សរុបបានចំនួន ៦៣៤.៤៥៧កូន ក្នុង១កូនតម្លៃ ២៦០រៀល សរុបតម្លៃជាប្រាក់រៀល ទាំងអស់ចំនួន ១៦៤.៩៥៨.៨២០រៀល (មួយរយហុកសិបបួនលាន ប្រាំបួនរយហាសិបប្រាំបីពាន់ ប្រាំបីរយម្ភៃរៀលគត់) ស្មើនិង ៤១.២៣៩ដុល្លារ អាមេរិច (សែសិបមួយពាន់ ពីររយហាសិប ប្រាំបួនដុល្លារ អាមេរិចគត់) ចំពោះប្រាក់ដែលនាងខ្ញុំ ទទួលបានពីក្រុមហ៊ុន ទ្រី ភាព ចំនួន១០០.០០០.០០០រៀល (មួយរយលានរៀលគត់) ស្មើនិងប្រាក់ដុល្លារអាមេរិច ចំនួន២៥.០០០ដុល្លារ (ម្ភៃប្រាំពាន់ដុល្លារអាមេរិចគត់) រីឯប្រាក់នៅសល់ជាក់ស្តែង ទាំងអស់ចំនួន ៦៤.៩៥៦.០០០រៀល ស្មើនិងប្រាក់ដុល្លារ អាមេរិចចំនួន ១៦.២៣៩ដុល្លារ (ដប់ប្រាំមួយពាន់ ពីររយសាមសិប ប្រាំបួន ដុល្លារ អាមេរិចគត់) រយៈកាលជាងមួយឆ្នាំមកហើយ ពុំឃើញក្រុមហ៊ុន ទ្រី ភាព ដែលមានអាស័យដ្ឋានដូចខាងលើ ប្រគល់ប្រាក់នៅសល់នោះ មកឲ្យនាងខ្ញុំទេ ទោះបីនាងខ្ញុំ ទៅដេករង់ចាំ ជាច្រើនដង ច្រើនថ្ងៃ នៅទីតាំងក្រុមហ៊ុនយ៉ាងណាក្តី ។ ភាពប្រឈមរបស់នាងខ្ញុំ គឺបងប្អូនកម្មករ ដែលជាអ្នកបំបៅ បានមកទារលុយពីនាងខ្ញុំ ជារៀងរាល់ថ្ងៃ ។

អ្នកស្រី ងួន ធារី អាយុ២៨ឆ្នាំ ជាកម្មកររស់នៅ ភូមិស្រែមៀន ឃុំប្រធាតុ ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ បានឲ្យដឹងដែរថា នាងខ្ញុំជាកម្មករ បំបៅកូនកៅស៊ូ តាំងពីមិនទានមាន ផ្ទៃពោះ រហូតដល់កូនខ្ញុំ បាន៣ខែហើយ រង់ចាំលុយឈ្នួលពលកម្ម ដើម្បីយកមកដោះស្រាយ ជីវភាពគ្រួសារ តែហេតុអីក៏លោក នាយកគ្រប់គ្រងក្រុមហ៊ុន ទ្រី ភាព មិនបើកឲ្យក្រុមយើងខ្ញុំ បើព័ត៌មាននេះ បានឮដល់លោក ឧកញ៉ា ទ្រី ភាព សូមលោកឧកញ៉ា មេត្តាជួយដោះស្រាយលុយ ដែលនៅសល់នោះ ឲ្យក្រុមនាងខ្ញុំផង ។

ពាក់ព័ន្ធករណីលុយឈ្នួល ពលកម្មបំបៅកូនកៅស៊ូនេះ យើងបានសុំការបំភ្លឺទៅលោក ឯក សុវណ្ណ ដែលជាអ្នកដឹកនាំកម្មករ ទៅបំបៅកូនកៅស៊ូ តាមទូរស័ព្ទលេខ ០៨៨ ៩៩១០០០០ តែមិនអាចធ្វើការទំនាក់ទំនងបាន ៕ សាន វិឡែម ១២.១.២០១៦