Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកបើករថយន្ត ក្រុមហ៊ុនកាពីតូល ចំណតផ្សារអូឫស្សី ប៉ះទង្គិចគ្នាជាមួយ អាជ្ញាធរមូលដ្ឋាន

  • Print

ភ្នំពេញ ៖ បុគ្គលិកបើក រថយន្តឲ្យក្រុមហ៊ុនកាពីតូល ដឹកអ្នកដំណើរចំណត ផ្សារអូឫស្សី នៅព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៦នេះ បានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្រោយការផ្ទុះកូដកម្មអស់ជាច្រើនថ្ងៃ និងមានការរារាំងពីអាជ្ញាធរ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា "ខណៈនេះកំពុង មានការប៉ះទង្គិច គ្នាយ៉ាងខ្លាំង រវាងអ្នកបើករថយន្ត ក្រុមហ៊ុនកាពីតូល នៅផ្សារអូឫស្សី ជាមួយអាជ្ញាធរមូលដ្ឋាន។ ពេលនេះកម្លាំងសមត្ថកិច្ច និងព្រះរាជអាជ្ញា កំពុងសម្របសម្រួល និងអន្តរាគមន៍បង្រ្កាប"។

គួរបញ្ជាក់ថា  ចលនាតវ៉ាអហិង្សា របស់អ្នកបើកឡាន ក្រុមហ៊ុនកាពីតូល ជាង១០០នាក់ បានផ្ទុះកាលពី ថ្ងៃទី៣០ ធ្នូ   ត្រង់ចំណុចផ្លូវ បំបែកលេខ១៨២ ខាងត្បូងផ្សារ អូរឫស្សី កែងផ្លូវ លេខ១១១ ផ្លូវលេខ១០៥ រួមទាំង ផ្លូវលេខ១១៣ ដើម្បីឲ្យក្រសួងការងារ ជួយអន្តរាគមន៍ ទៅលើឈ្មោះ ផាន់ ស៊ីផុន នាយកក្រុមហ៊ុនដឹកជញ្ជូន អ្នក ដំណើរ កាពីតូល បញ្ឈប់ការធ្វើ ទុក្ខបុកម្នេញទៅ លើបុគ្គលិក កម្មករ តំណាងសហជីព ដោយអនុញ្ញាតឲ្យពួកគេចូល ធ្វើការវិញ ព្រមទាំងគិតប្រាក់ រំលឹកទាំងអស់ ហើយបញ្ឈប់ការ រំលោភច្បាប់ ជាតិនិងអន្តរជាតិ៕

ដកស្រង់ពី៖ ដើមអម្ពិល