Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យ ឆេះបំផ្លាញផ្ទះ មួយខ្នងខ្ទេច ទាំងស្រុង

  • Print

 កោះកុង: លោកអធិការស្រុកកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង ១រំលងអធ្រាតថ្ងៃទី១២ ខែមករាឆ្នាំ២០១៦ មានអគ្គីភ័យមួយបានឆេះបំផ្លាញប្រជាពលរដ្ឋ អស់ផ្ទះ១ខ្នងខ្ទេច ទាំងស្រុងតែមិនបណ្តាល ឲ្យមានអ្នករងរបួស ឡើយ តែទ្រព្យសម្បត្តិត្រូវឆេះអស់ ។

លោកអធិការបានបន្តថា ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅភូមិដីទំនាបឃុំត្រពាំងរ៉ូង ស្រុកកោះកុងខេត្តកោះកុង។

សមត្ថកិច្ចបាន ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ូ សុវ៉ាន់រ៉េត ជាមន្រ្តីនគរបាល ប្រចាំស្រុកកោះកុង។ បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ច និងការដឹង ពីម្ចាស់ផ្ទះ មូលហេតុបណ្តាល មកពីផ្ទុះសេខ្សែភ្លើង៕

ដកស្រង់ពី៖ ដើមអម្ពិល