Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនខ្លួនជនសង្ស័យ២នាក់ ឡើងតុលាការ ពាក់ព័ន្ធករណី វាយប្លន់ជនបរទេស

  • Print

កំពត៖ ជនសង្ស័យ ២នាក់ ចូលវាយប្លន់ ជនជាតិបរទេស ត្រូវកម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បញ្ជូនខ្លួនឡើងតុលាការ នៅព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមច្បាប់។

មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ដេត ខេមរិនឌី ហៅឆក ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ  មិនពិតប្រាកដ រស់នៅភូមិ ទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និង ជនសង្ស័យទី២-ឈ្មោះ ហ៊ាង ឆៃយ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ ទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ រីឯជនរងគ្រោះ ឈ្មោះ ចូ អានីម៉ាស់ សិលសលួស ភេទប្រុស អាយុ ៦៥ឆ្នាំ ស្នាក់នៅផ្ទះជួល ស្តិតក្នុងភូមិ ទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។

មន្ត្រីដដែល បន្តថា កាលពីវេលាម៉ោង ១២៖១៥នាទី រំលងអាធ្រាត្រ ថ្ងៃទី១០ ឈានចូល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ ដេត ខេមរិនឌី ហៅឆក បានយកអាវយឺត ទៅគ្របលើអំពូលភ្លើង នៅក្លោងទ្វារ របងផ្ទះ បន្ទាប់មកយកដង្កាប់ កាត់លួសរបង សំណាញ់ពីចំហៀងផ្ទះ រួចដើរលបៗ ចូលសំដៅ ទៅក្នុងផ្ទះ ហើយធ្វើសកម្មភាព ដោយយកដំបង កូនក្រឡឹងធ្វើអំពីឈើ វាយសំពង ទៅលើក្បាល ជនរងគ្រោះពីក្រោយ បណ្តាលឲ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈជនរងគ្រោះ កំពុងតែអង្គុយ មើលទូរទស្សន៍ ម្នាក់ឯងនៅក្នុងផ្ទះ បន្ទាប់មកជនរងគ្រោះ បានឈឺ ហើយស្រែករត់ទៅ បន្ទប់ចង្ក្រានខាងក្រោយ ពេលនោះជនសង្ស័យ ឈ្មោះដេត ខេមរិនឌី ហៅឆក ស្មានតែជនរងគ្រោះ រត់ទៅយកកាំបិត ក៏ភ័យ ហើយរត់ចេញ មកក្រៅ គេចខ្លួនបាត់តែម្តង ដោយពុំបាន យករបស់អ្វី ពីជនរងគ្រោះឡើយ។

មន្រ្តីនគរបាល បានបន្តទៀតថា លុះដល់ម៉ោង ០៧៖៤០នាទី ព្រឹក ថ្ងៃទី១១ ខែមករា កម្លាំងនគរបាល ក្រុងកំពត ចុះស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញា ជនដៃដល់ ឈ្មោះ ដេត ខេមរិនឌី ហៅឆក នេះ នៅផ្ទះ រួចហើយនាំខ្លួន មកសាកសួរ នៅឯអធិការក្រុងកំពត ហើយបន្ទាប់មក នៅម៉ោង ០១៖៣០នាទី រសៀល នៃថ្ងៃដដែល កម្លាំងនគរបាលក្រុង បន្តស្រាវជ្រាវ ក៏រកឃើញបក្ខពួកម្នាក់ទៀត ហើយកោះហៅមកសាកសួរ នៅឯអធិការដ្ឋាន នគរបាលក្រុង រួចឈានទៅឃាត់ខ្លួនតែម្តង។ ក្រោយពីធ្វើការសួរនាំ ក្នុងរយៈពេល ប៉ុន្មានម៉ោងរួចមក ក៏បញ្ជូន ជនសង្ស័យទាំង ២នាក់ នេះបន្ត ទៅឲ្យការិយាល័យ ជំនាញខេត្ត ជាអ្នកបំពេញ សំណុំរឿង ចាត់ការបន្ត តាមនីតិវិធីច្បាប់។

មន្ត្រីនគរបាលរូបនេះ ឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ដេត ខេមរិនឌី ហៅ (ឆក) នេះ ជាមុខសញ្ញា ចោរលួចយ៉ាងសកម្ម កន្លងមក ហើយតែងតែ ដើរធ្វើសកម្ម ភាពម្នាក់ឯង។ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានបញ្ជាក់ឲ្យដឹងថាៈ នេះជាករណីអំពើប្លន់ ដោយជនសង្ស័យ
ចូលប៉ុនប៉ង វាយសម្លាប់ ទៅលើជនរងគ្រោះ ដើម្បីប្លន់ យកទ្រព្យសម្បត្តិ៕

ដកស្រង់ពី៖ ដើមអម្ពិល