Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ប្រាក់​ក្នុង​គណនី​ធនាគារ​មួយ​របស់​ស្ត្រី​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត អស់​ជាង​៨​ពាន់​ដុល្លារ

  • Print

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន ក្រោយពីលួចប្រាក់តាមរយៈគណនីធនាគារ AMK របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត អស់ប្រាក់ចំនួន ៨,១៤០ដុល្លារអាមេរិក ។

បើតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងនេះ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងឃាត់ខ្លួន ក្រោយពីជននេះ បានធ្វើសកម្មភាពលួចប្រាក់តាមរយៈគណនីធនាគារ AMK របស់ពលរដ្ឋ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងយោងបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សៀក ស្រីនាង ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត បានបាត់ប្រាក់ពីកុងធនាគារAMK អស់ប្រាក់ចំនួន ៨,១៤០ដុល្លារ(ប្រាំបីពាន់មួយរយសែសិបដុល្លារ) កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ជនសង្ស័យមានឈ្មោះ គឹម វិបុល ហៅមិញ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិបាលិលេល្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ យោងតាមបណ្តឹងជនរងគ្រោះ ឈ្មោះសៀក ស្រីនាង បានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី បានបាត់ទូរសព្ទដៃមួយគ្រឿងម៉ាក់ OPPO ដោយមានភ្ជាប់ទៅជាមួយនៅកុងគណនីធនាគារ AMK ឈ្មោះ សៀក ស្រីនាង ទៅជាមួយ។ ក្រោយពីបាត់ទូរសព្ទដៃ ម្ចាស់បានទៅជួបខាងធនាគារសួរនាំដែរ ពីរឿងបាត់ទូរសព្ទ និងចង់ឲ្យធនាគារប្តូរ APP គណនីរបស់ខ្លួនមកទូរសព្ទថ្មី តែពេលនោះ គាត់មិនបានយកលេខទូរសព្ទចាស់ទៅ ក៏ផ្លាស់ប្តូរមិនបាន និងបានសួរទៅបុគ្គលិកធនាគារថា អាចបាត់លុយដែរឬអត់ ?

ហើយបុគ្គលិកធនាគារ ក៏ឆ្លើយប្រាប់មកវិញថា អាចបាត់ បើសិនជាគេស្គាល់លេខកូដសម្ងាត់ តែបើគេមិនស្គាល់ទេ គឺមិនបាត់ទេ។ ពេលសួរហើយ ជនរងគ្រោះក៏បានដាក់លុយចូលកុងគណនីបន្ថែមទៀត ចំនួន១,៨០០ដុល្លារ ហើយក៏ត្រឡប់ទៅផ្ទះវិញបាត់ទៅ។ លុះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ម្ចាស់គណនីឈ្មោះ សៀក ស្រីនាង បានយកលុយទៅដាក់ក្នុងកុងបន្ថែមទៀត ចំនួន៤,០០០ដុល្លារ តែមុននឹងដាក់ គាត់បានឲ្យបុគ្គលិកធនាគារឆែកមើលលុយ ក៏បានឃើញថា បាត់អស់ពីក្នុងកុងធនាគាររបស់ខ្លួន ទើបដឹងថា មានគេលួចចូលគណនីលួចប្រាក់ពីកុងគណនីរបស់ខ្លួនអស់ទឹកប្រាក់ចំនួន៨,១៤០ដុល្លារ ។ បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព