Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ខេត្តរតនគិរី​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ​ឡើង​រលូន​បាន​ដោយសារ​សមត្ថកិច្ច?

  • Print

ខេត្តរតនគិរី ៖ ល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញដូចជាជល់មាន់ផ្លែកាំបិត និងកំពុងតែដំណើរការយ៉ាងពេញទំហឹងនៅក្នុងក្រុងបានលុងទាំងមូល និងតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តរតនគិរីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងអនុញ្ញាតឲ្យបើកលេងយ៉ាងអនាធិបតេយ្យ និងខ្លាំងក្លាណាស់។

តាមប្រភពនៅខេត្តរតនគិរីមានទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់នេះ ដោយចំហគឺលេងជារៀងរាល់ថ្ងៃដែលបានបង្កការរំខានដល់ប្រជាពលរដ្ឋរស់នៅក្បែរៗបរិវេណនោះ ។

ការបង្កឲ្យកើតមានល្បែងស៊ីសងទាំងនេះ ហាក់បីដូចជាគ្មានគោលការណ៍ និងទប់ស្កាត់ឬបង្ក្រាបឡើយពីកម្លាំងសមត្ថកិច្ចជំនាញនិងមន្ត្រីអាជ្ញាធរ ទំនងជាឆ្នាំងបាយប្រចាំថ្ងៃផងក៏មិនដឹង បានជាមានការត្រូវដងត្រូវផ្លែនិងគ្នារលូនល្អណាស់ ទើបបន្តបណ្តែតបណ្តោយឲ្យដំណើរការបានយ៉ាងអនាធិបតេយ្យបែបនេះ ។ ប្រជាពលរដ្ឋបានលើកឡើងថា ការបើកឲ្យល្បែងស៊ីសងតាមប្រព័ន្ធ Online គ្រប់ប្រភេទនេះហើយដែលនាំឲ្យពួកគាត់មានការព្រូយបារម្ភអំពីករណីចោរកម្មនិងអំពើហឹង្សាក្នុងគ្រួសានិងបទល្មើសផ្សេងៗទៀតកើតមានឡើង ។

ពួកគាត់លើកឡើងទៀតថា ស្ទើរគ្រប់ទីតាំងទៅហើយដែលមានល្បែងស៊ីសងតាមប្រព័ន្ធ Online នោះប្រហែលជាមានខ្សែខ្នងបង្អែកមានបុណ្យស័ក្តិធំ នៅចាំកាងពីក្រោយហើយ ទើបគេហ៊ានឲ្យបើកលេងពេញទូទាំងខេត្តបែបនេះបាន។ នៅតាមទីតាំងមួយចំនួនដែលកំពុងតែប្រម៉ូលផ្តុំគ្នាលេងនោះ តែងហ៊ោកញ្ជ្រៀវយ៉ាងអ៊ូអរបំផុត ដូចជានៅទីប្រជុំជននានា ក្នុងក្រុងបានលុង ដូចជានៅភូមិអភិវឌ្ឍ, ភូមិថ្មី, ភូមិបួន, ភូមិអូរកន្សែង និងតាមបណ្តាស្រុកផងដែរតាមទីតាំងហាងការហ្វេ។ល។ បើតាមអ្នកលេងល្បែងតាមប្រព័ន្ធOnlineនោះបង្ហើបថា នៅតាមទីតាំងនីមួយៗគឺមានអ្នកប្រចាំការគ្រប់គ្រងដោះស្រាយទៀតផង បើមានសមត្ថកិច្ចណាមកសួរនាំ ។

ប្រជាពលរដ្ឋរស់ក្បែរទីតាំងលេងល្បែង Online ទាំងនោះបានឲ្យដឹងទៀតថា តាមភូមិ ស្រុកនានា ក្នុងខេត្តរតនគិរីទាំងមូលនេះកើតមានការបើកឲ្យលេងស្ទើរតែគ្រប់ភូមិទៅហើយតាមភូមិសាស្ត្រដាច់ស្រយាល ។ ប្រភពពីសមត្ថកិច្ចក៏បានបង្ហើបដែរថា ការបើកឲ្យលេងល្បែងស៊ីសង តាម Online គ្រប់ប្រភេទទាំងអស់នោះ ក៏ធ្លាប់មានប្រជាពលរដ្ឋមកប្តឹងញឹកញាប់ដែរឲ្យជួយចុះបង្ក្រាប និងទប់ស្កាត់ ព្រោះសមា ជិកខ្លួនរងគ្រោះចាញ់ល្បែងខាតបង់ការងាទំនាស់ក្នុងគ្រួសាអំពើហិង្សារជាដើមផង និងក៏ធ្លាប់មានលេងចាញ់អស់លុយច្រើនរហូតដល់ជំពាក់មេបនល្បែងនោះ មានលក់គោក្របីយសងគេទៀតផងក៏មានដែរ។ បើតាមប្រសាសន៍ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃកន្លងមក ក៏ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លើករណីល្បែងស៊ីសងគ្រប់ប្រភេទនេះទាំង២៥រាជធានីខេត្ត គឺតម្រូវឲ្យលុបបំបាត់នូវល្បែងសស៊ីសងខុសច្បាប់ ទាំងនោះ ព្រោះថា ជាឬសគល់នៃបទល្មើសចោរកម្ម ចោរឆក់កើត នូវអំពើហឹង្សា ដោយល្បែងស៊ីសងគ្រប់ប្រភេទទាំងនេះ ។

តែឯការបើកឲ្យមានល្បែងគ្រប់ប្រភេទក្នុងខេត្តរតនគិរីនេះម្ចាស់ទីតាំងខាងលេីប្រហែលជាមានខ្នង បង្អែកខ្សែរអ្នកធំពិតមែនហើយទើបនៅតែហ៊ានបន្តបើកឲ្យលេងបានដោយរលូននៅក្នុងភូមិសាស្ត្រខេត្តរតនគិរីដ៏ដាច់ស្រយ៉ាលមួយនេះ។ មជ្ឈដ្ឋានទូទៅ ក៏ដូចជាមហាជន ក៏សូមសំណូមពរដល់ ថ្នាក់ដឹកនាំ ជាពិសេស លោក ស្នងការនគរបាល ខេត្តរតនគិរី សូមមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបើបនល្បែងស៊ីសងខុសច្បាប់ខាងលើ ដែលបន្តបើកលេងដោយសេរី និងទីតាំងកន្កែងផ្សេងៗទៀតជាច្រើន ដូចជាវង់បៀលេងតាមផ្ទះជាដើម។

មានព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព