Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ជួន ណា​រិ​ន្ទ ឲ្យ​ម្ចាស់​រថយន្ត​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់ លើ​ផ្លូវ​៦០​ម៉ែត្រ ចូល​សារភាព​ជា​បន្ទាន់​!

  • Print

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យម្ចាស់រថយន្តបង្ក ម៉ាក Toyota Rally ពណ៌ស ដែលបើកបុកម៉ូតូម៉ាក ហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV 8317 បណ្ដាលឱ្យរងរបួសមនុស្ស០២នាក់ និងស្លាប់ក្មេងស្រីម្នាក់ ត្រូវចូលខ្លួនមកសារភាព និងទទួលខុសត្រូវចំពោះមុខច្បាប់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ណ្ដាលឱ្យរងរបួសស្រាលចំនួន០២នាក់ និងស្លា.ប់ក្មេងស្រីម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឱ្យមន្ត្រីជំនាញ ចុះស្រាវជ្រាវនៅកន្លែងកើតហេតុនោះ ដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្ក ផងដែរ ។ ប្រភពព័ត៌មានបានអោយដឹងថា មុនកើតហេតុ គេឃើញឪពុកបើកបរម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វើការនៅផ្សារទំនើប AEON-3 ប៉ុន្តែមិនទាន់ទៅដល់ផង ត្រូវរថយន្តម៉ាក Toyota Rally ពណ៌ស បើកលឿនដូចហោះ បុកពីក្រោយម៉ូតូជនរងគ្រោះ និងអូសទាំងមនុស្សនិងម៉ូតូឡើងចិញ្ចើមផ្លូវ បណ្ដាលឲ្យកូនស្រីស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯឪពុកនិងកូនប្រុសតូចបានរបួស។ ចំណែករថយន្ត បន្ថែមល្បឿនបើករត់បាត់ ។

ប្រភពបានបន្តថា បុរសជាឪពុកឈ្មោះ សោម សីហាក់ អាយុ៣៥ឆ្នាំ រងរបួស ជាអ្នកបើកម៉ូតូគុប HONDA CUP-50 ស៊េរីចាស់ ពណ៍ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 1AV-8317 ដឹកកូនប្រុសម្នាក់ជិះខាងមុខឈ្មោះ សោម សុវណ្ណបញ្ញា អាយុ៤ឆ្នាំ រងរបួសបែកក្បាល និងពកក្បាលពីក្រោយ ចំណែកកូនស្រីម្នាក់ទៀត ជិះឱបចង្កេះពីក្រោយឈ្មោះ សោម បញ្ញាលីកា អាយុ១១ឆ្នាំ ស្លា.ប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ក្រោយកើតហេតុ ជនរងគ្រោះទាំង០៣នាក់ ត្រូវបានប្រជាពលរដ្ឋហៅកង់បីដឹកបញ្ជូនទៅពេទ្យ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យគន្ធបុប្ផាដែរ ប៉ុន្តែអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកបានផុតដង្ហើមទៅ ។

ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជើងឯក ចុះទៅយកទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការជាបន្ត ។ បច្ចុប្បន្ន សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរបស់ក្រុមគ្រួសារជនរងគ្រោះ ស្ថិតនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុមគ្រួសារពុំសូវមានលទ្ធភាពធ្វើបុណ្យទេ ៕

ដកស្រង់ពី៖កោះសន្តិភាព