Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រួមដៃគ្នា​ឆ.ក់​​នារីម្នាក់បានសម្រេច​ ប៉ះចំនាងក្លា​ហានជិះដេញតាមវិញ ចុងក្រោយអស់លក្ខណ៍

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់សុទ្ធតែជាអ្នកប្រើប្រាស់គ្រឿងញៀ.ន ហើយម្នាក់ធ្លាប់ជាប់នៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន៤ដង និងម្នាក់ទៀតចំនួន៦ដង ប៉ុន្តែមិនព្រមកែខ្លួនទាល់តែសោះ ។

មិនតែប៉ុណ្ណោះឥឡូវនេះបានរួមដៃគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទពីនាងក្រមុំម្នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវបានសម្រេច តែព្រះមិនជួយ ពេលជិះគេចខ្លួនភ័.យនឹងជនរងគ្រោះជិះម៉ូតូដេញតាមហើយស្រែកថា«ចោរៗ» ស្រាប់តែដួលម៉ូតូក៏ត្រូវបាននគរបាលនិងប្រជាពលរដ្ឋចាប់បានតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ដែលត្រូវចាប់ខ្លួនបានខាងលើ ក្នុងនោះម្នាក់ឈ្មោះចេង សុខជាវុទ្ធី ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្លាប់ប្រើប្រាស់គ្រឿងញៀ.ន និងជាប់នៅមណ្ឌលកែប្រែគ្រឿងញៀ.នឃ្មួញចំនួន៤ដង និងម្នាក់ទៀតឈ្មោះណន សុវណ្ណនី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀននិងជាប់នៅមណ្ឌលកែប្រែគ្រឿងញៀនឃ្មួញចំនួន៦ដង ។ ដោយឡែកនាងក្រមុំរងគ្រោះមានអាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្នក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ចំណែកទូរស័ព្ទរបស់នាងដែលត្រូវចោរឆ.ក់នោះម៉ាក I phone 11 ត្រូវដកហូតយកបានមកវិញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីម្នាក់នេះបានជិះម៉ូតូ១គ្រឿងជាមួយបងស្រីជីដូនមួយរបស់នាង ដោយបានទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូខាងមុខ ហើយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ២នាក់នោះជិះម៉ូតូ១គ្រឿងម៉ាកYAMAHA – XY ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1JL-7483 តាមពីក្រោយ។ ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់ពីទៅដល់ទន្ទឹមគ្នាជាមួយជនរងគ្រោះ ជនសង្ស័យខាងលើក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេចរួចជិះគេចខ្លួន ប៉ុន្តែខណៈនោះជនរងគ្រោះបាននាំគ្នាជិះម៉ូតូដេញតាមនិងស្រែកថា«ចោរៗ»បង្កការភ្ញាក់ផ្អើលពេញដងផ្លូវ។

ដែលជាហេតុធ្វើឲ្យជនសង្ស័យភ័យជិះលឿនពេកក៏ដួលម៉ូតូ ហើយក៏ត្រូវបាននគរបាលនិងប្រជាពលរដ្ឋឃាត់បាន ពេលនោះដោយទប់កំហឹងមិនបានប្រជាពលរដ្ឋបាននាំគ្នាវាយទាត់ធាក់ជនសង្ស័យ រួចទើបប្រគល់ឲ្យនគរបាលនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព