Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ​ខេត្តកំពត ឃាត់ខ្លួន​ជនជាតិ​បរទេស ២​នាក់ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

  • Print

ខេត្តកំពត ៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត នៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងស្នាក់ការសន្តិសុខព្រែកចាក ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត ។

ការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ធ្វើឡើងដោយបានការអនុញ្ញាតពីលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ។ ជនសង្ស័យទាំង០២នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖ ទី១. ឈ្មោះ ឆៃនីនតាន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា រស់នៅភូមិលក ឃុំឬស្សីស្រុក ស្រុកកំពង់តាច ខេត្តកំពត (ជួញដូរគ្រឿងញៀន) ។

និងទី២. ឈ្មោះ ហឺឡុងសិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរបុគ្គលិកអនឡាញ រស់នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (ប្រើប្រាស់គ្រឿងញៀន) ។

ឮវត្ថុតាងចាប់យក រួមមាន ៖ គ្រឿងញៀនប្រភេទកេតាមីនម្សៅក្រាមចំនួន៣៨កញ្ចប់តូចទម្ងន់១១៣,៧១ក្រាមថ្លឹងទាំងសំបក់ថង់។ គ្រឿងញឿនប្រភេទWYចំនួន០៧គ្រាប់ទំងន់១,៩៤ក្រាម។ ទូរស័ព្ទចំនួន០១គ្រឿង។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩(លទ្ធផលអវិជ្ជមាន)។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព