Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រកាស​ឲ្យ​ម្ចាស់​ម៉ូតូ ដែល​បាត់បង់​ដោយ​ចោរកម្ម សូម​យក​ឯកសារ​ទៅ​ផ្ទៀងផ្ទាត់​ទទួលយក​វិញ

  • Print

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរកឃើញម៉ូតូចំនួន ៣១គ្រឿង និងផ្លាកលេខចំនួន ១១២សន្លឹក ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមប្រកាសធ្វើការ និងអំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះ ដែលធ្លាប់បាត់បង់ម៉ូតូ ឬផ្លាកលេខ ដោយអំពើចោរកម្ម សូមបងប្អូនកាន់ឯកសារ ទៅផ្ទៀងផ្ទាត់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ (នៅជាប់ស្ពានអាកាសក្បាលថ្នល់) ឬទំនាក់ទំនងលេខទូរសព្ទ 092 899 919 របស់លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីមកទទួលយកម៉ូតូរបស់បងប្អូនវិញ ។

សូមបញ្ជាក់ថា ក្រោយពីបើកប្រតិបត្តិការបង្ក្រាបនូវទីតាំងទិញ-លក់ម៉ូតូមួយកន្លែង ដែលពាក់ព័ន្ធករណីទទួលផលចោរកម្មនោះ សមត្ថកិច្ចបានរកឃើញម៉ូតូជាច្រើនគ្រឿង រួមទាំងស្លាកលេខ កាតគ្រី និងរបស់បរផ្សេងជាច្រើនទៀត បើទោះបីម្ចាស់បានរត់គេចខ្លួនបាត់កីដោយ ។

ការបង្ក្រាបនេះ មានការទទួលសាទរពីប្រជាពលរដ្ឋ ដោយនិយាយថា «មានអ្នកទិញអ៊ីចឹងបានសម្បូរចោរម្ល៉េះ បង្ក្រាបមិនចេះអស់ ខ្ញុំសូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្នងការរាជធានីភ្នំពេញ» ។ ចំពោះសម្ភារដែលដកហូតបានមានម៉ូតូចំនួន៣១គ្រឿង, ផ្លាកលេខម៉ូតូចំនួន១១២សន្លឹក, កាតគ្រីម៉ូតូ ចំនួន៧២, អត្តសញ្ញាណប័ណ្ណចំនួន១១ច្បាប់, សំបុត្រកំណើតចំនួន០៣ច្បាប់, ធុងខ្យល់សម្រាប់កឹបស្លាកលេខចំនួន០១ និងកូនសោមួយចំនួន។ បចុប្បន្ន ទីតាំងខាងលើ បានត្រូវបានបិទជាបណ្ដោះអាសន្ន ចំណែកសម្ភារៈដកហូតគឺយកទៅរក្សាទុកនៅនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព